• 2020-07-16 09:00:14
  • ប្រដាល់

ខ្លាំង​! Yi Long ឈរ​ត្រឹម​ទ្រូង​ទេ តែ​ស៊ី​កីឡាករ​កម្ពស់​២,១៨​ម៉ែត្រ​ផុយ

  • 2020-07-16 09:00:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Yi Long ត្រូវ​បាន​គេ​ស្គាល់​ថា ជា​កីឡាករ​ប្រដាល់​ជើង​ខ្លាំង​ម្នាក់​របស់​ចិន​ធ្លាប់​ជួប​ជើង​ខ្លាំង​លំដាប់​ៗ​ជា​ច្រើន ហើយ​មាន​រហស្សនាម​ថា "Shaolin Monk”។

កាល​ពី​ចុង​ឆ្នាំ​២០១៨ Yi Long ត្រូវ​បាន​ចាប់​គូ​ឲ្យ​ប៉ះ​កីឡាករ​មាឌ​យក្ស​របស់​កូរ៉េខាងត្បូង Choi Hong-man មាន​កម្ពស់​២,១៨​ម៉ែត្រ។ ការ​ប្រកួត​រៀបចំ​នៅ​ប្រទេស​ចិន Yi Long ដែល​មាន​កម្ពស់​ត្រឹម​តែ​១,៧៦​ម៉ែត្រ​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល ផ្ដួល​ Choi Hong-man ឲ្យ​បោះបង់​ការ​ប្រកួត​ក្នុង​ទឹក​មួយ។

ក្នុង​ការ​ប្រកួត Yi Long ប្រើ​ពេល​តែ​៣០​វិនាទី​ប៉ុណ្ណោះ ដើម្បី​យក​ឈ្នះ Choi Hong-man ដោយ​ប្រើ​ក្បាច់​ពិសេស​នាគ​វ័ធ​​កន្ទុយ​ចំ​ក្បាល​ពោះ។ តោះ! ទៅ​ទស្សនា​ការ​ប្រកួត​ទាំង​អស់​គ្នា៖

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់