• 2020-07-15 04:37:11
  • បាល់ទាត់

Suarez ថា Barca ដូច​គ្មាន​សង្ឃឹម​ប្រជែង​ពាន La Liga ជាមួយ Real ទេ

  • 2020-07-15 04:37:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Luis Suarez បាន​និយាយ​ថា វា​សឹង​តែ​មិន​អាច​ទៅ​រួច​សម្រាប់ Barcelona ក្នុង​ការ​ប្រជែង​ពាន​ជាមួយ Real Madrid នៅ​រដូវ​កាល​នេះ។

Real Madrid បច្ចុប្បន្ន​​កំពុង​ដាច់​៤​ពិន្ទុ​លើ​ Barcelona ខណៈ​​នៅ​សល់​២​ប្រកួត​ទៀត​នឹង​បញ្ចប់​រដូវ​កាល​ហើយ។ ក្រុម​លោក  Zinedine Zidane នឹង​ត្រូវ​ជួប​ក្រុម​លេខ​៥ Villarreal និង​ក្រុម​លេខ​១៨ Leganes​ ដើម្បី​បញ្ចប់​លីគ។

សម្រាប់ Barca​ វិញ​ត្រូវ​មាន​ភារកិច្ច​ប៉ះ Osasuna និង Alaves​ ដែល​ក្រុម​ទាំង​ពីរ​ស្ថិត​នៅ​លេខ​១១​និង​១៧​ក្នុង​តារាង​ពិន្ទុ​។ ក្ដី​សង្ឃឹម​​ប្រជែង​ពាន​របស់ Barca បាន​បាត់​បង់​ អំឡុង​ពេល​១១​ថ្ងៃ​​ក្នុង​ខែ​មិថុនា ពេល​ដែល​ពួក​គេ​លេង​ស្មើ​ជាមួយ Sevilla , Celta Vigo និង Atletico Madrid។

“និយាយ​ដោយ​ស្មោះត្រង់ ​ការ​ឈ្នះ​ពាន​លីគ​ស្ទើរ​​មិន​អាច​ទៅ​រួច​ទៅ​ហើយ។ វា​ច្បាស់​ថា ការ​ប្រកួត​ទល់​នឹង Sevilla ជា​ការ​ប្រកួត​ដែល​ធ្វើ​ឲ្យ​គ្រប់​យ៉ាង​ពិបាក។ ពួក​យើង​មាន​​ជម្រើស​ក្នុង​ការ​នាំ​មុខ។ ប៉ុន្តែ​ការ​ស្មើ​ជាមួយ Vigo បាន​ធ្វើ​ឲ្យ​ឱកាស​របស់​ពួក​យើង​បាត់បង់"។ សម្ដី​របស់ Suarez។​

ប្រភព៖ Goal ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់