- 2020-07-14 11:25:56
- បាល់ទាត់
Ramos សង្ឃឹមថា Real នឹងលើកពាន La Liga នៅក្នុងថ្ងៃព្រហស្បតិ៍នេះ
- 2020-07-14 11:25:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ramos សង្ឃឹមថា Real នឹងលើកពាន La Liga នៅក្នុងថ្ងៃព្រហស្បតិ៍នេះ
ចន្លោះមិនឃើញ
ខ្សែការពារក្លឹប Real Madrid កីឡាករ Sergio Ramos សង្ឃឹមថា ក្លឹបរបស់គេនឹងអាចធ្វើការអបអរ លើកពាន La Liga នៅថ្ងៃព្រហស្បតិ៍ខាងមុខ។
Ramos បាននិយាយថា៖" ឥឡូវយើងអត់ទាន់ឈ្នះពានហ្នឹងមែន តែដូចអ្នកបានឃើញអញ្ចឹង កីឡាករយើងមួយៗខិតខំលេង ចង់ឈ្នះពានហ្នឹងណាស់ ព្រោះថាពាននេះដូចបានក្នុងដៃរបស់ពួកយើងទៅហើយ យើងខ្វះពិន្ទុតែបន្តិចទៀតទេ យើងនឹងឈ្នះវាហើយ។"
ខ្សែបម្រើរូបនេះបានបន្តថា៖" តាំងពីការប្រកួតចាប់ផ្ដើមវិញ យើងលេងឈ្នះរហូត។ យើងខិតខំណាស់រាល់ថ្ងៃ អញ្ចឹងហើយ សង្ឃឹមថាយើងនឹងអាចធ្វើការអបអរ លើកពាន La Liga នៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ។"
គួរបញ្ជាក់ផងដែរថា Real ត្រូវការឈ្នះតែមួយប្រកួតទៀតប៉ុណ្ណោះ ដើម្បីក្លាយជាជើងឯកពាន La Liga ក្នុងរដូវកាលនេះ។ ក្លឹបនេះកំពុងតែឈានមុខគេក្នុងការប្រកួតដោយមាន ៨៣ពិន្ទុ រីឯ Barca ឈរនៅលំដាប់ទី២មាន ៧៩ពិន្ទុ ខណៈ La Liga នឹងបិទបញ្ចប់រដូវកាលក្នុង២ប្រកួតទៀតប៉ុណ្ណោះ៕