• 2020-07-14 08:32:13
  • បាល់ទាត់

ទស្សនា​បច្ចេកទេស​ទាំង​ស្រុង​របស់ Kubo លេង​ទល់​នឹង Real ពិត​ជា​មិន​ធម្មតា

  • 2020-07-14 08:32:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ​សញ្ជាតិ​ជប៉ុន Takefusa Kubo បាន​បង្ហាញ​សមត្ថភាព​គួរ​ឲ្យ​ចាប់​អារម្មណ៍​ អំឡុង​ពេល​លេង​ទល់​នឹង​ក្លឹប​ដើម​របស់​ខ្លួន Real Madrid កាល​ពី​៣​សប្ដាហ៍មុន។

Kubo ត្រូវ​បាន Madrid បោះ​​ឲ្យ​ក្លឹប​រួម​លីគ Mallorca ខ្ចី​ជើង​មួយ​រដូវ​កាល​ដើម្បី​ពង្រឹង​សមត្ថភាព។ នៅ​ទី​នោះ​គេ​​បាន​បង្ហាញ​ខ្លួន​ស្ទើរ​គ្រប់​ប្រកួត ពោល​លេង​បាន​​៣៣​ប្រកួត​ក្នុង​លីគ ទាត់​បញ្ចូល​ទី​​៤​គ្រាប់។

កាល​ពី​ថ្ងៃ​ទី ២៥ ខែ មិថុនា​កន្លង​ទៅ កីឡាករ​វ័យ​១៩​ឆ្នាំ​បាន​បង្ហាញ​​ខ្លួនឲ្យ Mallorca ប៉ះ​ជាមួយ Madrid ក្នុង​ពាន​រង្វាន់ La Liga។ ក្នុង​ជំនួប​នេះ Kubo បាន​បញ្ចេញ​សមត្ថភាព​ដែល​ខ្លួន​គ្មាន​សល់ ដើម្បី​ឲ្យ​លោក Zinedine Zidane មើល​ឃើញ​និង​យក​គេ​ត្រលប់​ទៅ​វិញ។ ជា​ការ​ពិត​Kubo ហាក់​កើន​សមត្ថភាព​លេង​ជាង​មុន ដែល​អាច​ទាញ​ដាច់​​កីឡាករ​ Real និង​លេង​ដោយ​ទំនុក​ចិត្ត។

ចាំ​មើល​រដូវ​កាល​ក្រោយ ​Zidane យក​ Kubo ទៅ​វិញ​ឬ​យ៉ាងណា? ទស្សនាការ​លេង​របស់​គេ​ទល់​នឹង Madrid៖

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់