• 2020-07-09 03:19:59
  • បាល់ទាត់

Leipzig យក​បាន​កីឡាករ​កូរ៉េខាងត្បូង​ម្នាក់​មក​ជំនួស​កន្លែង Timo Werner

  • 2020-07-09 03:19:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោង​របស់ RB Leipzig ក្នុង​ការ​កសាង​តំបន់​ប្រយុទ្ធ​ឡើង​វិញ ក្រោយ Timo Werner ចាកចេញ​ពេល​នេះ​រួចរាល់ ដោយ​ពួក​គេ​បាន​ចុះ​កុងត្រា​យក​​កីឡាករ Hwang Hee-chan។

Werner បាន​ចាកចេញ​ពី Leipzig ទៅ​កាន់​ Premier League ចូលរួម​ជាមួយ​ Chelsea ក្នុង​តម្លៃ​ខ្លួន​៤៨​លាន​ផោន​។ កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ​រក​បាន​២៨​គ្រាប់​ក្នុង​លីគ​នា​រដូវ​កាល​នេះ ហើយ​គេ​កំពុង​បន្ត​ស្វែង​រក​ការ​ប្រកួត​ប្រជែង​ថ្មី។

Leipzig បាន​សម្រេច​ចិត្ត​នាំ​យក Hwang ពី​ក្លឹប​សម្ព័ន្ធ​ជាមួយ​គ្នា RB Salzburg បន្ទាប់​ពី​គេ​រក​បាន​១៦​គ្រាប់​និង​ Assist បាន​២២​គ្រាប់​ក្នុង​រដូវ​កាល​នេះ។ Hwang ក៏​ធ្លាប់​ជា​ដៃ​គូ​ប្រយុទ្ធ​ជាមួយ Erling Haaland មុន​ពេល​កីឡាករ​សញ្ជាតិ​ន័រវេស​ផ្ទេរ​ទៅ​កាន់ Borussia Dortmund៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់