• 2020-07-08 07:09:21
  • បាល់ទាត់

ប៉ះ Barcelona ​យប់​នេះ ​ក្រុម Espanyol ​ត្រូវ​រត់​ដាច់​ជើង​ចោល​ហើយ ​

  • 2020-07-08 07:09:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Espanyol ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម FC Barcelona ​នៅ​ម៉ោង​៣​រំលង​អាធ្រាត្រ​យប់​នេះ ​ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​៣៥​ពាន​រង្វាន់ La Liga ​។

​ការ​ពិត​ណាស់​ក្រុម​ទាំង​ពីរ​ដែល​ប៉ះ​គ្នា​នៅ​យប់​នេះ ពួកគេ​សុទ្ធ​តែ​ត្រូវ​ការ​ពិន្ទុ​៣​ពិន្ទុ​ពេញ​ដូច​គ្នា​តែ​ម្ដង។ ​ម្ចាស់​ផ្ទះ Barcelona ​ត្រូវ​ការ​៣​ពិន្ទុ​ពេញ​ទើប​អាច​ប្រជែង​ជាមួយ​ក្រុម Real Madrid ​បាន​សម្រាប់​តំណែង​កំពូល​តារាង​។ ស្រប​ពេល​ក្រុម Espanyol ​វិញ ​ពួកគេ​ចាំ​បាច់​យក​ឱ្យ​បាន​៣​ពិន្ទុ​ដែរ ​ដើម្បី​អ៊ុត​មើល​លទ្ធផល​ប្រកួត​បន្ទាប់​ទៀត ​និង​បន្ដ​ក្ដី​សង្ឃឹម​ឡើង​ឱ្យ​ផុត​តំបន់​កាត់​ចោល។ ​ក្រុម​ដែល​មាន​ម្ចាស់​ជា​ជន​ជាតិ​ចិន​នេះ ​កំពុង​ស្ថិត​នៅ​បាត​តារាង La Liga ​ហើយ​មាន​គម្លាត​១១​ពិន្ទុ​ឯ​ណោះ​ពី​តំបន់​ផុត​ពី​ការ​ធ្លាក់​ទៅ​លេង​លីគ​ទី​២។ ​

ដូច្នេះ​ហើយ​ទើប​បាន​ជា​ប្រកួត​ទល់​ក្រុម Barcelona ​ជា​ប្រកួត​សំខាន់ ​ហើយ​ប្រសិន​ណា​បើ​ពួកគេ​ចាញ់​នោះ ​៣​ប្រកួត​ទៀត​មិន​បាច់​ខ្វល់​ទេ ​ដឹង​តែ​ធ្លាក់​លេង​នៅ​លីគ​ទី​២​ដោយ​ស្វ័យ​ប្រវត្តិ​ហើយ។ ​តែ​បើ​គិត​តាម​មួយ​ផ្លូវ​ទៀត ​គម្លាត​១១​ពិន្ទុ ​ហើយ​សល់​៤​ប្រកួត​នេះ ​គឺ​ភាគរយ​៩៩​%​ទៅ​ហើយ ដែល​ក្រុម​មួយ​នេះ​នឹង​ធ្លាក់ ព្រោះ​ក្រុម​លេខ​១៩​និង​១៨ គឺ​មាន​សង្ឃឹម​ច្រើន​ជាង​ផង៕

ប្រភព៖ Yahoo អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់