- 2020-07-08 02:01:25
- បាល់ទាត់
Leicester City ធ្លាក់មកលេខ៤ ក្រោយលេងស្មើ Arsenal យប់មិញ
- 2020-07-08 02:01:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Leicester City ធ្លាក់មកលេខ៤ ក្រោយលេងស្មើ Arsenal យប់មិញ
ចន្លោះមិនឃើញ
ក្រុម Leicester City បានធ្លាក់មកចំណាត់ថ្នាក់លេខ៤ក្នុងតារាង Premier League វិញហើយ ក្រោយពីលេងបានត្រឹមស្មើក្រុមArsenal ក្នុងលទ្ធផល ១-១នៅយប់មិញ។
ម្ចាស់ផ្ទះកាំភ្លើងធំដែលកំពុងឡើងជើងនោះ រកបាន១គ្រាប់មុនដោយខ្សែប្រយុទ្ធ Pierre-Emerick Aubameyang នៅនាទី៣១។ ខណៈដែលការប្រកួតទាមទារដល់នាទី៨៤ឯណោះ ទើបក្រុម Leicester City អាចរកគ្រាប់បាល់តាមស្មើវិញបានពីសំណាក់ខ្សែប្រយុទ្ធ Vardy នាទី៨៤។ ពោលគឺគ្រាប់បាល់១គ្រាប់របស់ Vardy នេះ កើតមានឡើងនៅពេលក្រុម Arsenal សល់ត្រឹមគ្នា១០នាក់ប៉ុណ្ណោះ ដោយ Nketiah បានកាតក្រហមនាទី៧៥។
ស្មើនេះដែរ ហាក់ដូចជាមិនល្អសម្រាប់ក្រុមទាំងពីរនេះឡើយ។ ដោយ Arsenal ស្ថិតនៅលេខ៧ដដែលក្នុងតារាង Premier League ហើយក្រុម Leicester City វិញបានធ្លាក់មកលេខ៤ក្នុងតារាង ដោយលើក្រុមលេខ៥ Man Utd ចំនួន៤ពិន្ទុ តែបិសាចក្រហមសល់១ប្រកួតក្នុងដៃ៕