• 2020-07-06 08:18:56
  • បាល់ទាត់

ស្អាត​ហើយ​ពូកែ​ទៀត​! ​សង្សារ Pogba ​អតីត​ភ្នាក់ងារ​លក់​អចលនទ្រព្យ​និង​តារា​ម៉ូដែល​

  • 2020-07-06 08:18:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Paul Pogba ​តារា​បាល់ទាត់​ល្បី​ឈ្មោះ​របស់​ក្រុម​ជម្រើស​ជាតិ​បារាំង ​និង​លេង​ឱ្យ​ក្លឹប​អាជីព Manchester United ​នា​ពេល​បច្ចុប្បន្ន​នេះ​។​

​តារា​បាល់ទាត់​ដែល​គេ​និយម​ឃើញ​ប្ដូរ​ម៉ូដ​សក់​ដូច​ប្ដូរ​ខោ​អាវ​នេះ ​មាន​មិត្ត​ស្រី​ស្រស់​ស្អាត​ខ្លាំង​មែនទែន ​និង​ជា​អ្នក​រក​ស៊ី​​ខាង​លក់​អចលនទ្រព្យ​នៅ​អាមេរិក​ផង​ដែរ។ ​នាង​ឈ្មោះ​ថា​ Maria Zulay Salaues ​ជា​ជន​ជាតិ​បូលីវី តែ​រស់​នៅ​អាមេរិក។ ​ស្រី​ស្រស់​សម្រស់​បាន​រូប​នេះ ​ត្រូវ​បាន​គេ​ដឹង​ថា​មាន​ទំនាក់ទំនង​ជាមួយ Pogba ​តាំង​ពី​ឆ្នាំ​២០១៧​មក ​ពោល​គឺ​គ្រា​ដែល​កីឡាករ​បារាំង​នេះ​ទៅ​លេង​មិត្តភាព​នៅ​អាមេរិក។

​ថ្ងៃ​នេះ​ដែរ Sabay ​នឹង​លើក​យក​ប្រវត្តិ​របស់​មិត្ត​ស្រី​តារា​ល្បី​ឈ្មោះ Pogba ​ឱ្យ​មិត្ត​អ្នក​អាន​បាន​ស្គាល់​ទាំង​អស់​គ្នា​ឱ្យ​កាន់​តែ​ច្បាស់​ផង​ដែរ។ ​Maria Zulay Salaues ​នេះ​កើត​នៅ​ឆ្នាំ​១៩៩៦ នៅ​ប្រទេស​បូលីវី។ ​នៅ​ស្រុក​កំណើត​នេះ ​នាង​រៀន​ជំនាញ​​សេដ្ឋកិច្ច​នៅ​សាកល​វិទ្យាល័យ ​University of Bolivia ។ ​តែ​បន្ទាប់​ពី​នោះ​មក ​នាង​ក៏​បាន​មក​រស់​នៅ​អាមេរិក ​ហើយ​ចាប់​អាជីព​ជា​អ្នក​លក់​អចលនទ្រព្យ​វិញ។ ​បន្ទាប់​ពី​ធ្វើ​ការងារ​នេះ​បាន​មួយ​រយៈ ​ដោយសារ​តែ​សម្រស់​ស្រស់​ស្អាត​ខ្លាំង​ពេក ​Maria ​ក៏​បាន​សម្រេច​ចិត្ត​ប្រឡូក​ក្នុង​វិស័យ​ម៉ូដែល​បន្ថែម​ទៀត រហូត​បាន​ជួប​ជាមួយ Pogba ​តារា​បាល់ទាត់​តែ​ម្ដង។

​បច្ចុប្បន្ន​នេះ ​Pogba ​នឹង​មិត្ត​ស្រី​ទទួល​បាន​ចំណង​ដៃ​កូន​ម្នាក់​ហើយ ​និង​ត្រូវ​បាន​គេ​ដឹង​ថា​ពួកគេ​រួម​រស់​ជាមួយ​គ្នា​នៅ​អង់គ្លេស។ ​Maria ​ត្រូវ​បាន​គ្រួសារ​របស់ Pogba ​ស្រលាញ់​ខ្លាំង​ណាស់ ​ដោយ​កម្មវិធី​ជា​ច្រើន​តែងតែ​ឃើញ​នាង​ទៅ​ចូល​រួម និង​អង្គុយ​ជាមួយ​ម្ដាយ​របស់ Pogba ​ជាប់​ជា​និច្ច៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់