• 2020-07-06 01:48:57
  • បាល់ទាត់

Ramos បន្ត​រក​គ្រាប់​បាល់​បាន រុញ Real Madrid កាន់​តែ​កៀក​លើកពាន

  • 2020-07-06 01:48:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​កណ្ដាល Sergio Ramos រក​បាន​១​គ្រាប់ ជួយ Real Madrid យក​ឈ្នះ Athletic Bilbao ១-០ រំកិល​កាន់​តែ​ជិត​លើក​ពាន La Liga។

មួយ​គ្រាប់​របស់ Ramos កើត​ឡើង​ដោយ​បាល់​ប៉េណាល់ទី បន្ទាប់​ Dani Garcia កីឡាករ​របស់ Bilbao បង្ក​កំហុស​លើ Marcelo ក្នុង​ការ​សម្រេច​ចិត្ត​ផ្ដល់​ដោយ​ប្រព័ន្ធ VAR។

Ramos រក​បាន​៥​គ្រាប់​​សម្រាប់​ការ​លេង​៧​ប្រកួត និង​ជួយ​ក្រុម​ឈ្នះ​ទាំង​អស់​ចាប់​តាំង​ La Liga ចាប់​ផ្ដើម​ឡើង​វិញ។ សម្រាប់​ក្រុម​ការពារ​តំណែង​ជើងឯក Barcelona ក៏​បាន​យក​ឈ្នះ Villarreal ៤-១ ដាច់​៤​ពិន្ទុ​ក្រោម Madrid។

Courtois បាន​ក្លាយ​ជា​អ្នក​ចាំ​ទី​ដំបូង​​ដែល​ធ្វើ​បាន Clean Sheet ១៧​ដង​ក្នុង​​រដូវ​កាល​​តែ​មួយ​នៅ La Liga បន្ទាប់​ពី​លោក Francisco Buyo ធ្លាប់​ធ្វើ​បាន​នៅ​រដូវ​កាល​១៩៩៤-៩៥។ ក្រុម​លោក Zinedine Zidane ត្រូវ​ការ​ឈ្នះ​៣​ប្រកួត​ទៀត​ក្នុង​ចំណោម​៤​ប្រកួត​ដែល​នៅ​សល់​ដើម្បី​គ្រង​បាន La Liga៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់