- 2020-07-06 01:45:38
- បាល់ទាត់
Barca លេងល្អវិញហើយ យប់មិញហូបក្រុមខ្លាំងVillareal ៤-១
- 2020-07-06 01:45:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Barca លេងល្អវិញហើយ យប់មិញហូបក្រុមខ្លាំងVillareal ៤-១
ចន្លោះមិនឃើញ
ក្រុម FC Barcelona បានយកឈ្នះលើក្រុម Villareal បានក្នុងលទ្ធផលដល់ទៅ៤-១ ឯណោះ សម្រាប់ការប្រកួត La Liga សប្ដាហ៍ទី៣៤នេះ។
សម្រាប់ការប្រកួតខាងលើនេះលោក Setien បានដាក់កីឡាករពេញជើងតែម្ដង ជាពិសេសនៅតំបន់ប្រយុទ្ធគឺដាក់ Messi , Saurez និង Griezmann ។ ជាលទ្ធផលឃើញថាពួកគេលេងសហការគ្នាបានល្អ ហើយរកគ្រាប់បាល់ជួយក្រុមបានបន្ដបន្ទាប់រហូតដល់៤គ្រាប់ឯណោះ។ ៤គ្រាប់នោះធ្វើបានសម្រេចដោយ បាល់ចូលទីខ្លួនឯងរបស់ Torres នាទី៣ Suarez នាទី២០ Griezmann នាទី៤៥ និង Ansu Fati នាទី៨៦។
ទទួលបាន៣ពិន្ទុនេះហើយ បានធ្វើឱ្យក្រុម Barcelona បន្ដក្ដីសង្ឃឹមដើម្បីប្រជែងពានរង្វាន់ជាមួយ Real Madrid ទៀតហើយ ដោយចាញ់ត្រឹម៤ពិន្ទុប៉ុណ្ណោះ។ ដោយឡែកការប្រកួតវិញក៏នៅសល់ត្រឹម៤ប្រកួតដែរ៕