• 2020-07-03 02:49:53
  • ព័ត៌មាន

Aung La Nsang ម្ចាស់ខ្សែក្រវាត់២ នៅ ONE ឆ្លង​កូវីដ១៩

  • 2020-07-03 02:49:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Aung La Nsang កីឡាករ MMA ល្បីបំផុត​របស់​មីយ៉ាន់ម៉ា និងជា​ម្ចាស់​ខ្សែក្រវាត់ ២ នៅ ONE Championship បានឆ្លង​ជំងឺកូវីដ១៩។ នេះ​បើ​យោង​តាម​ការ​បង្ហោះ​លើ​គណនី Facebook ផ្លូវការ​របស់​អ្នកប្រដាល់​​វ័យ ៣៥ឆ្នាំរូបនេះ។

រូបភាពពីហ្វេសប៊ុក Aung La Nsang

Aung La បានសរសេរ​ ក្នុងន័យថា៖

"ជម្រាបសួរបងប្អូន មិត្តភក្ដិទាំងអស់គ្នា! ខ្ញុំបានធ្វើតេស្តកូវីដ១៩ កាលពីថ្ងៃចន្ទ ហើយលទ្ធផល​ដែលចេញថ្ងៃនេះ គឺវិជ្ជមាន (ផ្ទុកកូវីដ១៩)។ ខ្ញុំ និងក្រុមគ្រួសារ នឹង​ត្រូវ​នៅដាច់ដោយឡែក រយៈពេល ១៤ថ្ងៃ។ ខ្ញុំមាន​អការៈផ្ដាសាយតិចតួច និងឈឺខ្លួន ក្នុងរយៈពេល ២ថ្ងៃដំបូង។ យ៉ាងណាក្ដី ក្រុមគ្រួសារ​ខ្ញុំទាំងអស់ គឺសុខសប្បាយ។ យើងនឹង​ឆ្លងផុត​ជំងឺនេះជាមួយគ្នា"។

សូមបញ្ជាក់ថា Aung La Nsang គឺជា​ម្ចាស់ខ្សែក្រវាត់​ ២ នៅ ONE Championship គឺ​ខ្សែក្រវាត់ ONE Middleweight World Championship (៩៣គីឡូក្រាម) និង ONE Light Heavyweight World Championship (១០២,១គីឡូក្រាម)។ បច្ចុប្បន្ន Aung La និងក្រុមគ្រួសារ រស់នៅក្នុងសហរដ្ឋអាមេរិក៕

ចុចអាន៖ ចូលស្ដូកៗ! មកស្គាល់ម្ចាស់​កំណត់ត្រា​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់លឿនបំផុត ក្នុងទ្រុង UFC

មតិយោបល់