- 2020-07-03 01:50:54
- បាល់ទាត់
Pep ថាក្រុម Liverpool ប្រហែលស្រវឹងខ្លាំង ក្នុងការប្រកួតយប់មិញ
- 2020-07-03 01:50:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pep ថាក្រុម Liverpool ប្រហែលស្រវឹងខ្លាំង ក្នុងការប្រកួតយប់មិញ
ចន្លោះមិនឃើញ
ក្រុម Manchester City បានបំបាក់មុខក្រុមជើងឯក Liverpool ធ្ងន់បំផុតកាលពីយប់មិញនេះ ដោយយកឈ្នះក្នុងលទ្ធផលដល់ទៅ ៤-០ ឯណោះ។
៤គ្រាប់របស់ក្រុមលោក Pep ធ្វើបានសម្រេចដោយ De Bruyne នាទី២៥ Sterling ៣៥ Foden នាទី៤៥ និងបាល់ចូលទីខ្លួនឯងរបស់ Chamberlain នៅនាទី៦៦។ សម្រាប់ការប្រកួតនេះដែរ ក្រុម Liverpool ហាក់ដូចជាមិនមុតស្រួចដូចកាលប្រកួតកន្លងទៅនោះទេ មានតែក្រុម Man City ប៉ុណ្ណោះដែលព្យាយាមលេងសម្រុកដល់នាទីចុងក្រោយ។
ជាមួយទម្រង់លេងនៅយប់មិញនេះរបស់ក្រហមហង្សក្រហម ត្រូវបានលោក Pep អ្នកចាត់ការក្រុម Man City យល់ឃើញថា៖ “អំឡុងពេលឈរអមផ្លូវពួកគេ ខ្ញុំបានមើលឃើញទឹកមុខយ៉ាងយកចិត្តទុកដាក់របស់ពួកគេ។ ពួកគេមិនមែនមកទីនេះដើម្បីអបអរនោះទេ។ ពួកគេប្រហែលជាបានស្រវឹងគ្រប់គ្រាន់ ហើយពួកគេមកប្រកួត។ ដូច្នេះនេះជាឱកាសដែលយើងបានបង្កើត ដើម្បីឈ្នះពួកគេ៤-០”៕