• 2020-07-02 04:39:40
  • បាល់ទាត់

Young ជា​កីឡាករ​អង់គ្លេស​ទី១ក្នុង​រយៈ​ពេល​២៣​ឆ្នាំ ស៊ុត​បញ្ចូល​ទី​ក្នុង​ដី​ឱ្យ Milan

  • 2020-07-02 04:39:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមការ​ចុះផ្សាយរបស់ BBC មួយ​គ្រាប់​​របស់ Ashley Young បើកឆាក​ឱ្យ Inter Milan នាំ​មុខ ១-០ លើ Brescia កាល​ពី​យប់​មិញ បាន​ធ្វើ​ឱ្យ​គេ​ក្លាយ​ជា​កីឡាករ​អង់គ្លេស​ទី​១ ដែល​ស៊ុត​បញ្ចូល​ទី​ក្នុង​ដី​ខ្លួន​ឯង​នៅ Serie A ក្នុង​រយៈ​ពេល​២៣​ឆ្នាំ​​ចុង​ក្រោយ​នេះ។

កីឡាករ​អង់គ្លេស​ដែល​ស៊ុត​ចុងក្រោយគេ​ក្នុង​ដី​ នៅ​លីគកំពូល​អ៊ីតាលី​នេះឱ្យ Inter ​គឺ Paul Ince ​​អតីត​​ខ្សែ​បម្រើ Manchester United និង​ជម្រើស​ជាតិ​អង់គ្លេស ក្នុង​អំឡុង​ឆ្នាំ​១៩៩៧។

អតីត​កីឡាករ Man Utd វ័យ៣៤ឆ្នាំ Young រក​បាន​ដោយ​បាល់​វ៉ូលឡេ​នៅ​នាទី​ទី​៥ ក្រោយ Alexis Sánchez លើក​​ចូល​ក្នុង​ប្រអប់​គ្រោះថ្នាក់។ វាជាគ្រាប់ទី២របស់​គេហើយ ក្នុង​ការ​បង្ហាញ​ខ្លួន៩លើក ក្រោយ​ចេញ​ពីក្រុម​បិសាចក្រហម នៅ​ឆ្នាំ​២០២០​​។

គ្រាប់​ទី​២​របស់ Inter ធ្វើ​បាន​សម្រេច​ដោយ Sánchez លើ​បាល់​ប៉េណាល់ទី និង​ជា​គ្រាប់​ដំបូង​របស់​គេនៅ​អ៊ីតាលី ចាប់​តាំង​ពី​ឆ្នាំ​២០១៩ ក្នុង​ការ​បង្ហាញ​ខ្លួន​បាន ១២ប្រកួត ចំណែកទី​៣​,៤,៥ និង​៦ រក​បាន​ដោយ D'Ambrosio, Gagliardini , Erikse និង Candreva។

ចប់​ការ​ប្រកួត Inter Milan ឈ្នះ Brescia ៦-០ ឈរ​លេខ​រៀង​ទី​៣ មាន​៦៤​ពិន្ទុ តាម​ពី​ក្រោយ​ក្រុម​លេខ​២ Lazio មាន​៦៨ និង​កំពូល​តារាង Juventus មាន​៧២​ពិន្ទុ។ ចំណែក Brescia នៅ​បាត​តារាង​មាន​១៨​ពិន្ទុ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់