- 2020-07-01 11:24:02
- ព័ត៌មាន
Barcaស្មើ Atletico មែនតែ Messi ក្លាយជាកីឡាករទី ៧ រកបាន ៧០០គ្រាប់
- 2020-07-01 11:24:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Barcaស្មើ Atletico មែនតែ Messi ក្លាយជាកីឡាករទី ៧ រកបាន ៧០០គ្រាប់
ចន្លោះមិនឃើញ
ក្រោយឆ្កឹះបាល់ប៉េណាល់ទីតាមបែប Panenka ក្នុងប្រកួតទល់នឹងក្លឹប Atletico Madrid ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi បានក្លាយជាកីឡាករទី៧ ដែលរកបាន ៧០០គ្រាប់ (ផ្លូវការ) ក្នុងប្រវត្តិសាស្ត្របាល់ទាត់។
ក្នុងវ័យ ៣៣ឆ្នាំ ជាមួយនឹងជាង ១៦ឆ្នាំក្នុងអាជីពបាល់ទាត់ Messi រកបាន ៦៣០គ្រាប់ក្នុងក្លឹប Barcelona និង៧០គ្រាប់ផ្សេងទៀតឲ្យក្រុមជម្រើសជាតិអាហ្សង់ទីន។
ខ្សែប្រយុទ្ធរូបនេះរកគ្រាប់បាល់ច្រើនជាងគេកាលពីរដូវកាល ២០១១/១២ ដោយកាលនោះរកបានរហូតដល់ទៅ ៨២គ្រាប់។
ក្រៅពីរកគ្រាប់បាល់បានយ៉ាងសន្ធឹកសន្ធាប់ Messi ក៏ជួយឲ្យក្លឹបឈ្នះពានជាច្រើនចាប់ពី La Liga រហូតដល់ UEFA Champions League។ លើសពីនេះ ខ្សែប្រយុទ្ធអាហ្សង់ទីនក៏ទទួលបានពានបុគ្គលជាច្រើនដែរ ដោយក្នុងនោះឈ្នះពាន Ballon d'Or ៦សម័យកាល។
ក្នុងប្រវត្តិសាស្ត្របាល់ទាត់ កីឡាករដែលរកបាន ៧០០គ្រាប់មានចំនួន ៦រូបទៀត ដែលរួមមាន ខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo៕
អានបន្ត៖ កីឡាករ ៦រូបទៀត ដែលរកគ្រាប់បាល់បាន ៧០០គ្រាប់ដូច Messi