• 2020-07-01 10:59:46
  • ព័ត៌មាន

Salah ចង់​បន្ត​នៅ​លេង​ជាមួយ​ហង្ស​ក្រហម​ ឲ្យ​បាន​យូរ​ជាង​នេះ​ទៀត​

  • 2020-07-01 10:59:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប Liverpool កីឡាករ Mohamed Salah បាន​និយាយ​ប្រាប់​សារព័ត៌មាន BeIN Sports កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្លួន​សប្បាយ​ចិត្ត​ជាមួយ​ហង្ស​ក្រហម​ណាស់ ហើយ​ប៉ង​ប្រាថ្នា​ចង់​បន្ត​នៅ​ទីនេះ​ឲ្យ​បាន​យូរ​ត​ទៀត​។

កីឡាករ​អេហ្ស៊ីប​រូប​នេះ​បាន​លើកឡើង​ថា៖ " ខ្ញុំ​មិន​ប្រាប់​ពី​អារម្មណ៍​របស់​ខ្ញុំ​បាន​ទេ ក្រោយ​ពេល​យើង​ឈ្នះ​លីគ​លើក​ដំបូង​ក្នុង​រយៈពេល ៣០ឆ្នាំ។ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ខ្ញុំ​ស្រលាញ់​កន្លែង​នេះ ហើយ​សង្ឃឹម​ថា​បន្ត​លេង​ឲ្យ​​បាន​យូរ​ត​ទៀត " ។

Salah បាន​បន្ត​ថា៖ " យើង​យល់​ចិត្ត​គ្នា​ល្អ​ណាស់​ក្នុង​លក្ខណៈ​ជា​ក្រុម។ ប្រសិន​បើ​ទឹកចិត្ត​នេះ​នៅ​បន្ត​ យើង​នឹង​បន្ត​ឈ្នះ​ពាន​ផ្សេង​ៗ​ទៀត។ តែ​យ៉ាង​ណា​ វា​ពិបាក​ណាស់​ក្នុង​ការ​រក្សា​ឲ្យ​បាន​នូវ​ទម្រង់​បែប​នេះ " ។

តាំង​ពី​រួមរស់​ជាមួយ Liverpool ចាប់​ពី​ឆ្នាំ២០១៧​មក Salah បង្ហាញ​ខ្លួន​បាន​ ១៤៥ដង ហើយ​រក​គ្រាប់​បាល់​បាន ៩២គ្រាប់៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់