• 2020-07-01 08:41:53
  • បាល់ទាត់

ខប់​សារី! ​ក្លឹប Man City ​ប្រកាស​ផ្លូវការ ​នឹង​ផ្ដល់​ព័ត៌មាន​សំខាន់​ៗ​ជា​ភាសាខ្មែរ​

  • 2020-07-01 08:41:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​វា​ជា​រឿង​ល្អ​មួយ​សម្រាប់​កម្ពុជា ​នៅ​ពេល​ដែល​ក្លឹប Manchester City ​បាន​ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា​នឹង​ផ្ដល់​ព័ត៌មាន​សំខាន់​ៗ​ពី​ក្រុ​មរបស់​ពួកគេ​ជា​ភាសាខ្មែរ​។

​ក្លឹប​យក្ស​របស់​អង់គ្លេស​មួយ​នេះ ​បាន​សរសេរ​ថា​៖ សួស្តីប្រិយមិត្ត! យើង​ខ្ញុំមាន​សេចក្តីរីករាយសូម​ប្រកាសថា​យើងខ្ញុំនឹង​បង្កើតការងាររបស់យើងបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា​ ដើម្បីឱ្យ​ក្លាយជាក្លឹប ​Premier League ដំបូងគេ ​ដែល​ផ្តល់ព័ត៌មានសំខាន់ៗទៀងទាត់ជាភាសាខ្មែរ!។

​សូម​បញ្ជាក់​ថា​ក្លឹប​ដែល​ដឹក​នាំ​ដោយ​លោក Pep ​នេះ ​ក៏​មាន​Sponor ​ដោយ​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​ដែរ។ ​រាល់​កម្មវិធី​បុណ្យ​ជាតិ​នានា ​ក្លឹប Man City ​ក៏​តែងតែ​បង្ហោះ​អបអរ​ដល់​កម្ពុជា​ដូច​គ្នា។ ​ស្រប​ពេល​ការ​ប្រកាស​បង្កើត​និង​ផ្ដល់ ព័ត៌មានសំខាន់ៗទៀងទាត់ជាភាសាខ្មែរ​ទៀត ​នោះ​រឹត​តែ​ធ្វើ​ឱ្យ​ក្លឹប​មួយ​នេះ​ជិតស្នីទ្ធ​ជាមួយ​អ្នក​គាំទ្រ​នៅ​កម្ពុជា​ទៀត​ហើយ៕​​

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់