• 2020-07-01 05:10:28
  • ប្រដាល់

​ក្មេង​ពិឃាដ Sitthichai ​ដាក់​គោលដៅ​ផ្ដួល Superbon ​ដើម្បី​បន្ដ​ប៉ះ Petrosyan

  • 2020-07-01 05:10:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Sitthichai Sitsongpeenong ​បាន​ចុះ​កុងត្រា​ប្រកួត​នៅ​សង្វៀន ONE ​ហើយ​កាល​ពី​ពេល​កន្លង​ទៅ ​ហើយ​នៅ​ថ្ងៃ​ទី​៣១​ខែ​កក្កដា​ឆ្នាំ​២០២០​នេះ ​រូបគេ​នឹង​ឡើង​សង្វៀន​ជា​លើក​ដំបូង។

​កីឡាករ​ដែល​គេ​ហៅ​ក្រៅ​ថា ​ក្មេង​ពិឃាដ​នេះ ​នឹង​ត្រូវ​តតាំង​ជាមួយ​ដៃ​គូ​ចាស់ ​Superbon ​ដែល​ធ្លាប់​ជួប​គ្នា​២​ដង​មក​ហើយ​នៅ​សង្វៀន​ Kunlun ​ដោយ​កាល​នោះ​ឈ្នះ​ម្ដង​ម្នាក់។ ​ដោយ​លើក​ទី​១ Sitthichai ​ឈ្នះ​នៅ​ទឹក​២ ​និង​លើក​ទី​២ Superbon ​ឈ្នះ​ដោយ​ពិន្ទុ​វិញ។ ​ដោយ​ឡែក​សម្រាប់​ការ​ប៉ះ​គ្នា​លើក​ទី​៣​នេះ ​Sitthichai ​សង្ឃឹម​ថា​នឹង​ឈ្នះ ដើម្បី​មាន​ឱកាស​ប៉ះ​ជាមួយ​កីឡាករ​ខ្លាំង​ៗ​ដទៃ​ទៀត។

​កីឡាករ​កើត​នៅ​ទឹក​ដី Buriram ​បាន​បញ្ជាក់​ថា​ចូល​សង្វៀន ONE ​នេះ គឺ​រូបគេ​ចង់​បាន​ខ្សែ​ក្រវាត់​និង​ក្លាយ​ជា​កីឡាករ​លេខ​១។ ​គោលដៅ​ធំ​របស់​គេ ​គឺ​បាន​ប្រកួត​ជាមួយ ​Giorgio Petrosyan ​ដែល​កំពុង​កាន់កាប់​ខ្សែ​ក្រវាត់ Kickboxing ​នៅ ONE ​។ ​Sitthichai ​មាន​ទំនុក​ចិត្ត​ថា​រូបគេ​អាច​ផ្ដួល​ជើង​ខ្លាំង​អ៊ីតាលី​បាន ​ប៉ុន្តែ​មុន​ឈាន​ដល់​ប៉ះ​គ្នា​នេះ ​រូបគេ​ក៏​ចង់​មាន​ការប្រកួត​២​ទៅ​៣​ប្រកួត​សិន​ដែរ ​នៅ​សង្វៀន​លំដាប់​អន្តរជាតិ ONE ​នេះ៕​

ប្រភព៖ asiantown អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់