- 2020-07-01 02:04:02
- បាល់ទាត់
Ronaldo អូសពីពាក់កណ្ដាលតារាង ទាត់បញ្ចូលទីពីចម្ងាយយ៉ាងអស្ចារ្យកាលពីយប់មិញ
- 2020-07-01 02:04:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo អូសពីពាក់កណ្ដាលតារាង ទាត់បញ្ចូលទីពីចម្ងាយយ៉ាងអស្ចារ្យកាលពីយប់មិញ
ចន្លោះមិនឃើញ
Cristiano Ronaldo បានទាត់បញ្ចូលទីពីចម្ងាយយ៉ាងអស្ចារ្យជួយ Juvenus យកឈ្នះ Genoa ៣-១ បន្តកាន់កាប់កំពូលតារាង Serie A ដាច់៤ពិន្ទុពីក្រុមលេខពីរ។
បន្ទាប់ពីមិនមានគ្រាប់បាល់នៅវគ្គទីមួយ Paulo Dybala បានព្យាយាមអូសទាញទាត់ម្នាក់ឯកបញ្ចូលទីឲ្យ Juventus ក្នុងការចាប់ផ្ដើមបាន៥នាទីនៅវគ្គទី២។ ក្រោយមកទៀត Ronaldo បានរកឃើញគ្រាប់ទី២៤សម្រាប់រដូវកាលនេះរបស់ខ្លួន បន្ទាប់ពីអូសពីពាក់កណ្ដាលតារាង ទាត់ជិត២៣ម៉ែត្របញ្ចូលទី។
Douglas Costa ជាអ្នករកគ្រាប់ទី៣ មុនពេលកីឡាករ Andrea Pinamonti រកបានមួយគ្រាប់សងវិញឲ្យ Genoa។ យប់មិញគឺជាគ្រាប់ទី៧២៦របស់ Ronaldo ក្នុងអាជីព ខណៈគូប្រជែងរបស់គេ Lionel Messi ក៏រកបានគ្រាប់ទី៧០០ក្នុងអាជីពក្នុងជំនួបជាមួយ Atletico Madrid។
Juventus បច្ចុប្បន្នមាន៧២ពិន្ទុ លើ៤ពិន្ទុពីក្រុមលេខពីរ Lazio ដែលទើបយកឈ្នះ Torino ២-០ កាលពីថ្ងៃអង្គារ៕