• 2020-06-27 01:43:10
  • បាល់ទាត់

យប់មិញ ​ទៀត គឹមហេង ​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា ​គ្រោះ​ថ្នាក់​ចរាចរណ៍​របួស​ធ្ងន់​

  • 2020-06-27 01:43:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ទៀត គឹមហេង ​កីឡាករ​របស់​ក្លឹប​វិសាខា ​និង​យុវជន​ជម្រើស​ជាតិ​កម្ពុជា ​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​យប់មិញ​នេះ ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។

​បើ​តាម​ការ Live ​របស់​អ្នក​នៅ​កន្លែង​កើត​ហេតុ​ឱ្យ​ដឹង​ថា​ គឹមហេង ​បាន​ជិះ​ម៉ូតូ​ជាមួយ​នារី​ម្នាក់ ​ហើយ​មក​ដល់​កន្លែង​ផ្លូវ​១៤៣ កែង​៣១០ ​សង្កាត់​បឹង​កេងកង​៣ ​ខណ្ឌ​បឹង​កេងកង ​ក៏​ត្រូវ​បាន​រថយន្ដ​មួយ​គ្រឿង​បុក​ពេញ​ទំហឹង​តែ​ម្ដង។ ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់ ​គឹមហេង ​បាន​រង​របួស​ធ្ងន់ ​ខណៈ​ដែល​នារី​ជិះ​ជាមួយ​នោះ​បាន​ស្លាប់​នៅ​កន្លែង​កើត​ហេតុ​តែ​ម្ដង។ សម្រាប់​រថយន្ដ​បង្ក​វិញ ​ក៏​បាន​បន្ថែម​ល្បឿន​គេច​បាត់​ទៅ។

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់