• 2020-06-26 09:33:06
  • បាល់ទាត់

Pep៖ វា​មិន​ងាយ​ស្រួល​ទេ ក្នុង​ការ​វាយ​ប្រហារ Chelsea

  • 2020-06-26 09:33:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​និយាយ​ពី​ការ​ប្រយុទ្ធ Pep Guardiola ថា​ក្រុម​ Man City ល្អ ប៉ុន្តែ​វា​មិន​ងាយ​ស្រួល​ទេ​ក្នុង​ការ​វាយ​ប្រហារ​ក្រុម Chelsea។ យ៉ាងណា​លោក​ទទួល​ស្គាល់​ លទ្ធផលចាញ់​ក្រុម​តោខៀវ​ ២-១ យប់​មិញ ដោយសារ​លោក​បាត់​បង់​កីឡាករ​ខ្លះ ហើយ​​កូន​ក្រុម​លោក​បាន​បង្កើត​កំហុសធ្ងន់ធ្ងរ។

Pep បញ្ជាក់ ៖“បើ​និយាយ​ពី​ការ​ប្រយុទ្ធ​យើង​ល្អ តែ​វា​មិន​ងាយ​ស្រួល​​​ក្នុង​ការ​ប្រយុទ្ធ​លើ​ក្រុម Chelsea ឡើយ។ យើង​បាត់​ខ្សែ​ការពារ​កណ្ដាល Company ហើយ Laporte របួស​នៅ​រដូវ​កាល​នេះ។ ជា​អកុសល​យើង​បាន​បង្កើត​កំហុស​ជា​មួយ​ក្រុម​ខ្លាំង។ វា​មិន​ងាយ​​ស្រួល​ឡើយ"។

បើ​ទោះ​ចាញ់ Chelsea ២-១ ពិត​តែ​​អតីត​អ្នកចាត់ការ​ក្រុម Barcelona សប្បាយ​ចិត្ត​នឹង​ទម្រង់​លេង​របស់​​កូន​ក្រុម។

លោក Pep ក៏​បាន​សារភាព​​លោក​ពិត​ជា​ចង់​ឈ្នះ Premier League ហើយ​ការ​ប្រជែងយក​ពាន​បនេះ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ជា​ការ​ដណ្ដើមយ៉ាង​លំបាក ហើយ​លោក​ក៏​មិន​ដែល​គិត​ថា​នឹង​ឈ្នះ​វា​រហូត​ដែរ។ Pep ​បាន​អបអរ​ដល់ Liverpool ដែល​បាន​ឈ្នះ​ពាន​លីគ​កំពូល​អង់គ្លេស ក្រោយ​​រង់​អស់​រយៈ​ពេល​៣០​ឆ្នាំ​ត្រឹម។ យ៉ាងណា​អ្វី​ដែល​លោកផ្ដោត​សំខាន់​បំផុត​នៅ​ពេល​នេះ គឺ FA Cup និង UCL។

“អបអរសាទរ​ដល់ Liverpool អ្នកគាំទ្រ​របស់​ពួកគេ អ្នក​ចាត់​ការ និង​កីឡាករ​ទាំងអស់។ ពួកគេ​ពិត​ជា​ស័ក្ដិសម ពួកគេ​ជា​ជើង​ឯក​ដ៏​ល្អ។ ឥឡូវ​នេះយើង​សល់​៥​ឬ​៦​សប្ដាហ៍​ទៀតដើម្បី​លេង ប៉ុន្តែ​ FA Cup​ គឺ​សំខាន់​ណាស់ ហើយ​យើង​ចាំបាច់​​ត្រូវ​តែ​មាន​ឈ្មោះ​លេង​​​​ពាន UCL ​ដូច្នេះ​យើង​ត្រូវ​រៀប​ចំ​ខ្លួន​ដើម្បី​ស្វាគម Madrid"។ Pep បញ្ជាក់។

ក្រុម Man City ត្រូវ​ជួប​ជាមួយ Newcaslt ក្នុងពាន FA Cup នៅ​ថ្ងៃ​ច័ន្ទ ទី២៩ ខែ​មិថុនា ឆ្នាំ​២០២០ ចំណែក UCL គឺ​បាន​មក​ដល់​វគ្គ​១៦​ក្រុម​ចុងក្រោយ​ហើយ ដោយ​ជើង​ទី​មួយ Man City បាន​យក​ឈ្នះ​ម្ចាស់​​ផ្ទះ Real Madrid ​២-១៕

ប្រភព៖ Man.City ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់