• 2020-06-26 06:09:26
  • បាល់ទាត់

Messi ថ្មី​វ័យ១៥​ឆ្នាំ​​ក្មេង​បំផុត​នៅ La Liga បំបែក​កំណត់ត្រា​៨០​ឆ្នាំ​​ជា​ប្រត្តិសាស្ត្រ

  • 2020-06-26 06:09:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សូមប្រិយមិត្តទស្សនាទេព្យកោសល្យរបស់ Luka Romero តាមរយៈវីដេអូមួយនេះសិន មុនចូលដល់ប្រវត្តិសង្ខេបរបស់កីឡាករសញ្ជាតិម៉ិកស៊ីកូ និងអាហ្សង់ទីន។

-Messi ថ្មី-THE NEW MESSI

រហស្សនាម Messi នេះ ជាពាក្យចេញពីអតីតមិត្តរួមក្រុម Leonel Messi គឺ Dani Alves។ កីឡាករប្រេស៊ីល ធ្លាប់បានលេងបាល់ជាមួយ Luka Romero ពេល Romero អាយុ ១២ឆ្នាំ លើឆ្នេរខ្សាច់កោះ Ibiza ប្រទេសអេស្ប៉ាញ ដែលពេលនោះគេត្រូវបានហ៊ុមព័ទ្ធដោយអ្នកគាទ្រ ដើម្បីសុំថតរូប។

ភ្លាមៗនោះ Alves បានចង្អុលទៅ Romero ហើយប្រកាសប្រាប់អ្នកគាំទ្រថា " ថតរូបជាមួយគាត់ មិនមែនខ្ញុំទេ គាត់ជា Messi ថ្មី "។

ទោះបីជាយ៉ាងណាបណ្ដាគ្រូបង្វឹករបស់ក្រុម Mallorca មើលឃើញតិចតួចណាស់ ដែល Romero លេងដូច Messi ហើយពួកគេជឿថា គេលេងដូច David Silva ខ្សែបម្រើ Manchester City ច្រើនជាង (បច្ចុប្បន្ន Romero លេងឱ្យ Mallorca)។

-ប្រវត្តិរបស់ Luka Romero

  • កើតនៅឆ្នាំ ២០០៤។

  • ឪពុកឈ្មោះ Diego កីឡាករលេងនៅលីគទាបប្រទេសអាហ្សង់ទីន មុនផ្លាស់ទៅប្រទេសម៉ិកស៊ីកូ។

  • អាយុ ៣ឆ្នាំ គ្រួសាររបស់គេបានធ្វើអន្តោប្រវេសន្តទៅអេស្ប៉ាញ ពោលដំបូងទៅទីក្រុង Villanueva de Córdoba, Andalusia និង​ Formentera លើកោះ Balearic។

  • មានឪពុកម្ដាយជាជនជាតិអាហ្សង់ទីន ហើយ Romero កាន់លិខិតឆ្លងដែនអេស្ប៉ាញ អាចលេងឱ្យ ម៉ិកស៊ីកូ អេស្ប៉ាញ និងអាហ្សង់ទីន។

  • គេធ្លាប់លេងឱ្យយុវជនអាយុក្រោម ១៥ឆ្នាំអាហ្សង់ទីន ៦លើក។

  • អាយុ ៧ឆ្នាំគេលេងឱ្យក្រុមក្នុងស្រុក Ibiza ឈ្មោះ Penya Esportiva Sant Jordi។ ទម្រង់លេងរបស់គេធ្វើឱ្យ Barcelon ចាប់អារម្មណ៍។ ប៉ុន្តែពួកគេអស់សង្ឃឹមក្នុងការនាំយកគេមក Camp Nou ព្រោះមិនអាចបញ្ចុះបញ្ចូលឱ្យឪពុកម្ដាយ Romero ផ្លាស់លំនៅពី Ibiza មក Barcelona។

  • ៤ឆ្នាំក្រោយមក ​Romero បានចុះកុងត្រា ៨ ឆ្នាំជាយុវជនក្លឹប Mallorca។

-ម៉ាស៊ីនរកគ្រាប់បាល់នៅកម្រិតយុវជន

  • Romero រកបាន ២៣០គ្រាប់ ឱ្យក្លឹប Mallorca ក្នុងនាមជាថ្នាលយុវជន។

  • ជំនួយការគ្រូ Mallorca លោក Dani Pendin បានដឹងពីទេព្យកោសល្យរបស់ Romero និងចង់ឱ្យគេបង្ហាញខ្លួនជាមួយឈុតធំ ប៉ុន្តែលោកមិនទាន់ជឿជាក់លើរាងកាយ​របស់​គេ ក្នុងការលេងជាមួយឈុតធំបាន។

-អ្នក​បង្កើតប្រវត្តិសាស្ត្ររយៈពេល៨០ឆ្នាំនៅ La Liga

គេមិនត្រូវបានប្រើទេនៅបីប្រកួតមុន ចាប់តាំងពីរដូវកាលលីគបើកឡើងវិញ បន្ទាប់សម្រាករយៈពេលបីខែ ដោយសារជំងឺ Covid-19។ ឱកាសធំមកដល់ ខ្សែបម្រើប្រយុទ្ធ Romero បានលេងឱ្យក្រុមឈុតធំ Mallorca ជាលើកដំបូងនៅវ័យ ១៥ឆ្នាំ ២១៩ថ្ងៃ ពេលចាញ់ Real Madrid ២-០ កាលពីយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។

ការបង្ហាញខ្លួនជាលើកដំបូងនេះ បានធ្វើឱ្យគេ​ក្លាយ​ជាកីឡាករក្មេងជាងគេបំផុត បំបែកកំណត់ត្រា​លីគកំពូលអេ្ប៉ាញ La Liga រយៈពេល៨០ឆ្នាំរបស់ Sanson ចាប់តាំងពីគេ បង្ហាញខ្លួនឈុតធំឱ្យ Celta Vigo ក្នុង​ឆ្នាំ​១៩៣៩៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់