• 2020-06-25 11:32:55
  • បាល់ទាត់

Zidane៖ Ramos អាច​នឹង​បញ្ចប់​អាជីព​នៅ​ Real

  • 2020-06-25 11:32:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Zinedine Zidane គ្រូ​បង្គោល​ក្លឹប​ Real Madrid បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ខ្សែ​ការពារ​ Sergio Ramos ច្បាស់​ជា​អាច​ចូល​និវត្តន៍​នៅ​ក្លឹប​របស់​លោក​នេះ​ហើយ​។

លោក​ Zidane បាន​និយាយ​ថា​៖" Ramos គេ​ជា​កីឡាករ​របស់​ក្លឹប​យើង​ ដែល​បាន​មក​លេង​នៅ​ទី​នេះ​យូរ​ហើយ​ អញ្ចឹង​គេ​ច្បាស់​អាច​ចូល​និវត្តន៍​នៅ​ហ្នឹង​ហើយ​។"

គ្រូ​បង្គោល​រូប​នេះ​បាន​បន្ត​ថា​៖" យ៉ាង​ម៉េច​ក៏​ដោយ​ នេះ​គ្រាន់​តែ​ជា​អ្វី​ដែល​ខ្ញុំ​គិត​ខ្លួន​ឯង​ទេ តែ​ម៉េច​ក៏​ដោយ​ខ្ញុំ​នឹង​ឈរ​លើ​ការ​យល់​ឃើញមួយ​នេះ​។"

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Ramos បាន​លេង​ឲ្យ​ក្លឹប​ Real Madrid តាំង​ពី​ឆ្នាំ​២០០៥​មក​ ដោយ​ចូល​រួម​លេង​បាន​ ៦៤៤​ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​ ៩៤​គ្រាប់​៕

ប្រភព៖ AS English ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់