• 2020-06-25 07:36:18
  • កីឡា​ផ្សេង​ៗ

ONE Esports ពួតដៃជាមួយក្រុមហ៊ុនតូយូតាដើម្បីរៀបចំព្រឹត្តិការណ៍ GR Supra GT Cup Asia 2020

  • 2020-06-25 07:36:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ONE Esports ជាបុត្រសម្ព័ន្ធរបស់ ONE Championship™ (ONE) ដែលជាស្ថាប័នរៀបចំព្រឹត្តិការណ៍កីឡាធំបំផុតក្នុងប្រវត្តិសាស្ត្រអាស៊ីបានប្រកាសអំពីការពួតដៃគ្នាជាមួយក្រុមហ៊ុន Toyota Motor Asia Pacific (តូយូតាប្រចាំអាស៊ីប៉ាស៊ីហ្វិក) ដើម្បីនាំមកជូននូវព្រឹត្តិការណ៍ប្រណាំងរថយន្ត GR Supra GT Cup Asia 2020 ថ្នាក់តំបន់ឆ្នាំ ២០២០ នេះ។

ដោយមានការគាំទ្រពី Toyota Gazoo Racing (TGR) ស្ថាប័ន ONE Esports និង Toyota Motor Asia Pacific នឹងផ្ដល់ជូននូវបទពិសោធន៍ការប្រណាំងបែបអេឡិចត្រូនិកតែមួយគត់ដែលមានកីឡាករលំដាប់កំពូលប្រចាំទ្វីបអាស៊ីពីកម្មវិធីប្រកួតហ្គេម Gran Turismo Sport មកប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ខាងលើដែរ។ កម្មវិធី GR Supra GT Cup Asia 2020 នឹងចាប់ផ្ដើមការប្រណាំងថ្នាក់ជាតិពីខែ កក្កដា ដល់ខែ កញ្ញា។ ជើងខ្លាំងថ្នាក់ជាតិ៣រូបមកពីប្រទេសនីមួយៗនឹងឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រថ្នាក់តំបន់។

កីឡាករម្នាក់ៗត្រូវតែមានអាយុ១៨ឆ្នាំ និងលើសពីនេះដើម្បីអាចចូលរួមបាន និង ត្រូវទិញ GR Supra នៅ Gran Turismo Sport។ រឿងចុះឈ្មោះលម្អិត និងនីតិវិធីផ្សេងៗនឹងត្រូវប្រកាសនាថ្ងៃបន្តបន្ទាប់ទៀត។ ជុំប្រកួតថ្នាក់ជាតិនឹងធ្វើឡើងនៅសិង្ហបុរី ម៉ាឡេស៊ី, ថៃ ឥណ្ឌា និង ហ្វីលីពីន ហើយរៀបចំដោយក្រុមហ៊ុនតូយូតាប្រចាំប្រទេសនីមួយៗ។ ព័ត៌មានផ្សេងៗទាក់ទងការប្រណាំង GR Supra GT Cup Asia 2020 ថ្នាក់តំបន់ អាចតាមដាននៅONE Esports វិបសាយ https://www.oneesports.gg/ នៅថ្ងៃបន្តបន្ទាប់។

លោក Carlos Alimurung នាយកប្រតិបត្តិ ONE Esports បានថ្លែងថា ៖«ខ្ញុំពិតជារំភើបខ្លាំងណាស់ដែលយើងអាចចូលរួមជាមួយក្រុមហ៊ុន Toyota Motor Asia Pacific ដើម្បីស្វែងបទពិសោធន៍ល្អបំផុតផ្នែក Esports និង ផ្ដល់ភាពសប្បាយរីករាយដល់អ្នកចូលចិត្តកីឡាប្រភេទនេះ និង សម្រាប់អ្នកទស្សនាជុំវិញពិភពលោក។ GR Supra GT Cup Asia 2020 ជាឱកាសបង្ហាញកម្លាំងពិតប្រាកដរបស់ GR Supra រួមទាំងជំនាញបើកបរល្អឥតខ្ចោះមកពីក្រុម ‘Gran Turismo Sport’ ប្រចាំតំបន់អាស៊ី។ ONE Esports មានកិត្តិយសដើម្បីនាំមកជូនព្រឹត្តិការណ៍នេះ និងទន្ទឹងរង់ចាំមើលការគ្រងជើងឯកពីសំណាក់កីឡាករល្អបំផុតប្រចាំទ្វីបអាស៊ី»។

TGR គឺជាកីឡាប្រចាំក្រុមហ៊ុនតូយូតាដែលផ្ដោតលើការស្រាវជ្រាវផលិតផល និង ការអភិវឌ្ឍគំនិតច្នៃប្រឌិតផ្សេងៗ, តេស្តផលិតផល, និង ព្រឹត្តិការណ៍ប្រណាំង esports។ ដោយ esports រីកចម្រើនយ៉ាងឆាប់រហ័ស TGR បានផ្ដោតលើការប្រណាំងដែលធ្វើឲ្យរំភើបញាប់ញ័រជុំវិញពិភពលោក។ ក្រៅពីនោះ កម្មវិធីនេះក៏ទទួលបានមតិកែតម្រូវដើម្បីអភិវឌ្ឍបន្ថែមផងដែរ។ កាលឆ្នាំមុន TGR បានបង្កើតកម្មវិធី GR Supra GT Cup លើកដំបូង ដែលជាការប្រណាំងជើងឯកលំដាប់អន្តរជាតិនៅលើ ‘Gran Turismo Sport’ ហើយផ្ដាច់មុខនៅ PlayStation®4 (PS4®)។ មានកីឡាករជាង ៨០ ម៉ឺននាក់បានទិញ GR Supra។ គោលដៅនេះគឺប្រមូលទិន្នន័យចំពោះផលិតផល GR Supra រួមទាំងមតិកែតម្រូវ និង ច្នៃឲ្យក្លាយជាអ្នកបើកបរកំពូលប្រចាំ ‘Gran Turismo Sport’ ហើយ ក៏ជាតម្រូវការចាំបាច់ដើម្បីអភិវឌ្ឍលើ GR Supra ដែរ។ ព័ត៌មានបន្ថែមអំពី TGR សូមចូលទៅកាន់ https://toyotagazooracing.com/ ។

អត្ថបទ៖ សីធី

មតិយោបល់