• 2020-06-24 09:13:21
  • បាល់ទាត់

ទូច បញ្ចរ៉ុង ប្រកាសចូលនិវត្តន៍ និងបានតួនាទីជាគ្រូ U18 នៅបឹងកេត

  • 2020-06-24 09:13:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើតាមការ​ចុះផ្សាយលើគេហទំព័រផ្លូវការ របស់បឹងកេតខ្សែការពារចាស់វស្សា ទូច បញ្ចរ៉ុង បាន​ប្រកាសចូលនិវត្តន៍ហើយនៅរសៀលថ្ងៃនេះក្នុងវ័យ៣៣ឆ្នាំ ហើយរូបគេ​នឹង​ឡើង​តួនាទីជា​គ្រូបង្វឹក​ ឈុតយុវជន​អាយុក្រោម១៨​ឆ្នាំ​ របស់​ក្លឹប​ជើងឯក​លីគកំពូល​កម្ពុជា ៣​ សម័យ​កាល។

កីឡាករមានដើមកំណើតមកពីកោះកុង បញ្ចរ៉ុង បានបញ្ជាក់​ថា ៖«និយាយទៅការសម្រេចចិត្តរបស់ខ្ញុំនេះគឺមាន២ចំណុច ទីមួយគឺចង់អភិវឌ្ឍនខ្លួនឯងបន្ថែមទៀត ក្នុងវិស័យបាល់ទាត់ដែរតែក្នុងលក្ខណៈជាគ្រូបង្វឹក ហើយទីពីរគឺខ្ញុំចង់ផ្តល់ឱកាសឱ្យប្អូនៗជំនាន់ក្រោយអភិវឌ្ឍខ្លួនបានលឿន ដើម្បីទុកកន្លែងឱ្យពួកគាត់»។

ខ្សែការពារស្ដាំ បញ្ចរ៉ុង ក្នុងរដូវកាលឆ្នាំ២០១៩-២០២០នេះ មិនទាន់បង្ហាញខ្លួនឱ្យបឹងកេតនៅឡើយទេ ដ្បិតក្លឹប​កំពុង​មាន​ខ្សែការពារ​ល្អៗនិងពេញកម្លាំងរួម​មាន ទេស សម្បត្តិ និង ស្លេះ សេន ជាដើម។

ក្នុងការផ្លាស់ប្ដូរពីកីឡាករអាជីពមកជាគ្រូបង្វឹកបែបនេះ បញ្ចរ៉ុង បានអះអាងថា​មានផលលំបាកខ្លះដែរ ព្រោះវាគឺជាការចាប់ផ្តើមដំបូងរបស់គេ។

បញ្ចរ៉ុង បាន​លេងឱ្យបឹងកេត​ចាប់ពីរដូវកាល ២០១២ និងបាន​ជួយក្លឹបឈ្នះពានលីគកំពូលកម្ពុជា ៣សម័យកាល ( ២០១២, ២០១៦ និង ២០១៧ ) និងឈ្នះពានរង្វាន់សម្តេច ហ៊ុន សែន លើកដំបូងក្នុងប្រវត្តិសាស្រ្តក្លឹបនៅឆ្នាំ ២០១៩៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់