• 2020-06-24 06:52:50
  • បាល់ទាត់

ចឿង​ ធី​កេវ ​កូន​ខ្មែរ​ក្រោម ​ជាប់​ជា​កីឡា​ការិនី​លេង Fair Play ​បំផុត​របស់​វៀតណាម​

  • 2020-06-24 06:52:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ការពារ​ជម្រើស​ជាតិ​វៀតណាម​ឈ្មោះ​ថា​ ចឿង​ ធី​កេវ​ (Chương​ Thị​ Kiều​) ​បាន​ជាប់​ឈ្មោះ​ជា​កីឡា​ការិនី​លេង Fair Play ​ប្រចាំ​ឆ្នាំ​២០១៩​របស់​វៀតណាម។

​កីឡាករ​កើត​នៅ​ទឹក​ដី​កម្ពុជា​ក្រោម​រូប​នេះ ​បាន​ឈ្នះ​ពាន​រង្វាន់​ខាង​លើ ​ក្រោយ​ពី​នាង​បាន​បង្ហាញ​សមត្ថភាព​និង​លេង​ល្អ​បំផុត ​កាល​ពី​ព្រឹត្តិការណ៍ ស៊ីហ្គេម​កាល​ពី​ឆ្នាំ​មុន ​ជួយ​វៀតណាម​ឈ្នះ​ថៃ ​១-០ ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ ​ចឿង​ ធី​កេវ​ នៅ​គ្រា​នោះ​មាន​របួស​ខ្លៅ​ជា​ខ្លាំង ​ប៉ុន្តែ​ដោយសារ​ទឹក​ចិត្ត​ចង់​ជួយ​ក្រុម ក៏​បាន​បន្ដ​លេង​រហូត​ចប់​ការ​ប្រកួត​និង​ឈ្នះ​បាន​មេដាយ​មាស​ផង​ដែរ។

​កីឡា​ការិនី​ជម្រើស​ជាតិ​វៀតណាម​ខាង​លើ​បាន​និយាយ​ក្នុង​ឱកាស​ទទួល​ពាន​រង្វាន់​នៅ​ក្រុង​ហូជីមិញ​ថា​៖ “ខ្ញុំ​ពិត​ជា​រីករាយ​បំផុត ​និង​អរគុណ​ដល់​គ្រូ​បង្វឹក ​មិត្ត​រួម​ក្រុម​ជា​ខ្លាំង។ ​បើ​គ្មាន​ពួកគេ ​ខ្ញុំ​ក៏​មិន​អាច​មក​ឈរ​នៅ​ទី​នេះ ​ហើយ​ទទួល​បាន​ពាន​រង្វាន់​នេះ​ដែរ”។ ​ចឿង​ ធី​កេវ​ កាល​ពី​ខែ​មុន ​ក៏​បាន​ឈ្នះ​បាល់​ប្រាក់ ជា​កីឡា​ការិនី​ល្អ​បំផុត​ផង​ដែរ ​ខណៈ​ដែល​បាល់​មាស​បាន​ទៅ​លើ​មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ​របស់​គេ Huynh Nhu ។

​រំលឹក​ពី​ប្រវត្តិ​របស់ ចឿង​ ធី​កេវ​ (Chương​ Thị​ Kiều​) ​បន្តិច​ថា​នាង​កើត​ឆ្នាំ ១៩៩៥ គឺជា​កូនខ្មែរ​ក្រោម​ មក​ពី​ស្រុក​អំពាច​វែង​ (Gò​ Quao​) ខេត្ត​ក្រមួនស​ នៃ​ដែនដី​កម្ពុជាក្រោម​។ ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ ​សហព័ន្ធ​កីឡាបាល់ទាត់​វៀតណាម ​នាង​ចូលចិត្ត​ និង​ស្រលាញ់​បាល់ទាត់​តាំងពី​អាយុ​ ១១​ ឆ្នាំ​មក​ម្ល៉េះ​ បូក​ផ្សំ​ នឹង​ការ​លើកទឹកចិត្ត​របស់​ឪពុក​ ដែល​ជា​អតីត​កី​ឡាករ​បាល់ទាត់​ប្រចាំ​ខេត្ត​ក្រមួនស​ផង​នោះ​ ទើប​បាន​ជា​នាង​ចាប់​អាជីព​នេះ។

ប្រភព៖ vnexpress អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់