• 2020-06-23 11:10:59
  • បាល់ទាត់

Solskjaer នៅ​តែ​យល់​ថា De Gea ជា​អ្នក​ចាំ​ទី​ល្អ​ជាង​គេ​លើ​លោក

  • 2020-06-23 11:10:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Ole Gunnar Solskjaer អ្នក​ចាត់ការ​ក្លឹប Manchester United បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា អ្នក​ចាំ​ទី​អេស្ប៉ាញ David De Gea នៅ​តែ​ជា​អ្នក​ចាំ​ទី​ល្អ​ជាង​គេ​នៅ​លើ​ពិភពលោក​។

លោក​បាន​លើកឡើង​ថា៖ " ខ្ញុំ​នៅ​តែ​គិត​ថា De Gea ជា​អ្នក​ចាំ​ទី​ល្អ​ជាង​គេ​ " ។

លោក​បាន​បន្ត​ថា៖ " គេ​សង្គ្រោះ​បាល់​បាន​ល្អ​ៗ​ណាស់ ហើយ​ព្រម​ទាំង​ជួយ​ពួក​យើង​ឈ្នះ​ការ​ប្រកួត​ទៀត​ផង​។ គេ​មិន​មែន​បង្ក​កំហុស​ ដូច​អ្វី​ដែល​អ្នក​ផ្សេង​មើល​ឃើញ​ទេ។ ខ្ញុំ​ពេញ​ចិត្ត​នឹង​ការងារ​របស់​គេ​ណាស់ " ។

David De Gea រង​ការ​រិះគន់​ពី​សំណាក់​មជ្ឈដ្ឋាន​បាល់ទាត់​មួយ​ចំនួន ដោយ​សារ​តែ​ធ្លាក់​ទម្រង់​លេង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់