• 2020-06-22 12:08:29
  • បាល់ទាត់

Rooney គិត​ថា​ Liverpool អាច​នឹង​ឈ្នះ​ពាន​ PL ៥ទៀត​ ប្រសិន​បើ​ Klopp នៅ​ដឹក​នាំ​បន្ត

  • 2020-06-22 12:08:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ខ្សែ​ប្រយុទ្ធ​ Manchester United កីឡាករ​ Wayne Rooney បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ក្លឹប​ Liverpool អាច​ឈ្នះ​ពាន​រង្វាន់​ Premier League យ៉ាង​តិច​ ៥​ដង​ទៀត ប្រសិន​លោក​ Jurgen Klopp នៅ​ដឹក​នាំ​បន្ត​ ១០​ឆ្នាំ​ត​ទៅ​មុខ​។

Rooney បាន​និយាយ​ថា​៖" លោក​ Klopp ថា​វា​មិន​អាច​ទៅ​រួច​ទេ ​ដែល​ក្លឹប​ឥឡូវ​នេះ​អាច​យក​ឈ្នះ​ពាន​ជា​ច្រើន​ដូច​ Man Utd ប៉ុន្តែ​គាត់​គិត​នេះ​ខុស​ហើយ​។ ខ្ញុំ​គិត​ថា​ Liverpool អាច​ធ្វើ​បាន​ ប្រសិន​ជា​គាត់​នៅ​ដឹក​នាំ​យូរទៀត។"

ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​បន្ត​ថា​៖" Man Utd ធ្វើ​អញ្ចឹង​បាន​ដោយ​សារ​តែ​លោក​ Alex Ferguson នៅ​ដឹក​នាំ​យូរ​។ អញ្ចឹង​ហើយ​ខ្ញុំ​គិត​ថា​បើ​ Klopp អាច​នៅ​បន្ត​បាន​ ១០​ឆ្នាំ​ត​ទៅ​មុខ​ទៀត​នោះ​ Liverpool នឹង​ឈ្នះ​ពាន​ Premier League យ៉ាង​តិច​ក៏​ ៥​ដង​ទៀតដែរ​។"

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Klopp បាន​ដឹក​នាំ​ក្លឹប​ Liverpool តាំង​ពី​ឆ្នាំ​ ២០១៥​មក​ដោយ​រក​ពាន​រង្វាន់​បាន​ជា​ច្រើន​ ទោះ​ជា​យ៉ាង​ណា​ក្ដី​អ្នក​ចាត់​ការ​រូប​នេះ​ នឹង​ចប់​កុង​ត្រា​នឹង​ក្លឹប​នេះ​នៅ​ឆ្នាំ ២០២៤​ខាង​មុខ​៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់