• 2020-06-22 07:13:38
  • បាល់ទាត់

Barcelona ​សង្ឃឹម​ច្រើន ​ត​កុងត្រា Messi ​ដល់​ឆ្នាំ​២០២៣ ​តែ​លក្ខខណ្ឌ​១​នៅ​ដដែល​

  • 2020-06-22 07:13:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម FC Barcelona ​មាន​សង្ឃឹម​ច្រើន​ក្នុង​ការ​បន្ដ​កុងត្រា​ថ្មី​ឱ្យ Lionel Messi ​ទៀត ​ដល់​ឆ្នាំ​២០២៣​ខាង​មុខ ​ក្រោយ​ពី​មាន​ក្លឹប​មួយ​ចំនួន​ចេះ​តែ​មក​រក​ចរចា​រហូត​។

​Messi ​នៅ​សល់​កុងត្រា​ដល់​ឆ្នាំ​២០២១ ​ប៉ុន្តែ​នៅ​ចប់​រដូវ​កាល​នេះ ក្រុម Barcelona ​ចាប់​ផ្ដើម​និយាយ​បន្ដ​កុងត្រា​២​ឆ្នាំ​ទៀត​ហើយ​ដល់​ឆ្នាំ​២០២៣។ ​កុងត្រា​ថ្មី​លើក​នេះ​ដែរ ​ប្រភព​នៅ​អេស្ប៉ាញ​បាន​បញ្ជាក់​ថា​នឹង​មិន​មាន​ការ​តំឡើង​ប្រាក់​ឈ្នូល​ទៀត​នោះ​ទេ តែ​លក្ខខណ្ឌ​ពិសេស​មួយ​គឺ​ត្រូវ​រក្សា​ដដែល។ ​លក្ខខណ្ឌ​នោះ គឺ​គ្រប់​ចប់​មួយ​រដូវ​កាល ​Messi ​អាច​សម្រេច​ចិត្ត​ចាកចេញ​ពី Barcelona ​ប្រសិន​ណា​បើ​រូបគេ​លែង​ចង់​លេង​ឱ្យ​ក្រុម Barcelona ​ហើយ។

​លក្ខខណ្ឌ​នេះ​ដែរ គឺ​ជា​ចំណុច​ពិសេស​មួយ​លើ​កុងត្រា​របស់​កីឡាករ​អាហ្សង់ទីន ​ដែល​មិន​ចង​ខ្លួន​ឯង​ឱ្យ​ជាប់​តាម​តែ​ការ​បញ្ជា​របស់​ក្លឹប​នោះ​ទេ។ ​​ដោយ​ឡែក​សម្រាប់​ប្រាក់​ឈ្នួល​វិញ ​គឺ​អាច​រក្សា​ដដែល ​៥​សែន​ផោន​ក្នុង​១​សប្ដាហ៍។ ​ដោយ​តម្លៃ​ពលកម្ម​នេះ គឺ​ខ្ពស់​ជាង​គេ​បំផុត​ប្រចាំ​ក្រុម​អ្នក​មាន​បុណ្យ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់