• 2020-06-22 02:24:48
  • បាល់ទាត់

​ដាក់​ចុម​ៗ ​Zidane ​វាយ​បក​ទៅ​អ្នក​រិះគន់​អាជ្ញាកណ្ដាល​ចាំ​ជួយ Real Madrid ​

  • 2020-06-22 02:24:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Real Madrid ​បាន​យក​ឈ្នះ​លើ​ក្រុម Real Sociedad ​ក្នុង​លទ្ធផល ២-១ ​នៅ​យប់មិញ​នេះ ​ធ្វើ​ឱ្យ​ពួកគេ​បាន​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង​ជំនួស​តំណែង Barcelona ​ហើយ។

​តែ​សម្រាប់​ការ​ប្រកួត​នៅ​យប់មិញ​នេះ​ដែរ ​ក៏​មាន​មតិ​មួយ​ចំនួន​រិះគន់​ថា​អាជ្ញាកណ្ដាល​ក្នុង​ការ​ប្រកួត​នេះ ​បាន​ជួយ​ដល់​ក្រុម Real Madrid ​ច្រើន។ ជា​ពិសេស​ការ​មិន​ផ្ដល់​បាល់​១​គ្រាប់​ឱ្យ​ទៅ​ Adnan Januzaj ​របស់​ក្រុម Real Sociedad ​។ ​ខណៈ​ដែល​កន្លង​មក ​ក៏​មាន​គេ​រិះគន់​ថា​អាជ្ញាកណ្ដាល​បាន​ជួយ Real Madrid ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Valencia ​ផង​ដែរ។

​ចំពោះ​រឿង​និយាយ​ដដែល​ៗ​នេះ ​បាន​ធ្វើ​ឱ្យ​លោក Zidane ​មិន​ពេញ​ចិត្ត​នោះ​ទេ។ ​អ្នក​ចាត់ការ​សញ្ជាតិ​បារាំង​បាន​ឆ្លើយ​តប​វិញ​ថា​គ្រប់​គ្នា​ដែល​ថា​អាជ្ញាកណ្ដាល​ជួយ Real Madrid ​នោះ ​គឺ​និយាយ​ដូច​ក្រុម Real Madrid ​នេះ ​មិន​បាន​ធ្វើ​អ្វី​ទាល់​តែ​សោះ​នៅ​លើ​ទីលាន​អីចឹង។ ​អធិរាជ​ស ​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​គ្រប់​ការ​ប្រកួត ទើប​ទទួល​បាន​ជ័យជម្នះ។ ​មិន​មែន​ពឹង​ទៅ​លើ​អាជ្ញាកណ្ដាល​ជួយ​នោះ​ទេ៕

ប្រភព៖ Marca អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់