• 2020-06-19 14:18:31
  • បាល់ទាត់

Pep សារភាព​ត្រង់​ៗ​ថា​ Sane នឹង​ចេញ​ពី​ក្លឹប​ ក្នុង​ករណី​មួយ

  • 2020-06-19 14:18:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Pep Guardiola អ្នក​ចាត់ការក្លឹប​ Manchester City បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ខ្សែ​ប្រយុទ្ធ​ Leroy Sane នឹង​ចាក​ចេញ​ពី​ក្លឹប​លោក​នៅ​រដូវ​កាល​ក្ដៅ​ខាង​មុខ​នេះ​ ប្រសិន​បើ​ត្រូវ​ថ្លៃ​គ្នា​។

លោក​ Pep និយាយ​ថា​៖" Sane បាន​ធ្វើ​ការ​បដិសេធ​ នឹងការ​ធ្វើ​កុងត្រា​បន្ត​ ជា​មួយ​ក្លឹប​យើង​រហូត​មក​។ ម្នាក់​ៗ​សុទ្ធ​តែ​ដឹង​ហើយ​។ នៅ​ពេល​ចុង​រដូវកាល​ម្ដង​ៗ​បើ​ក្លឹប​ ទាំង​សង​ខាង​ឯកភាព​ត្រូវ​តម្លៃ​គ្នា​នោះ​ គេ​នឹង​ចាក​ចេញ​ភ្លាម​។ តែ​បើ​អត់​ទេ​គេ​នឹង​នៅ​បន្ត​រហូត​ចប់​កុងត្រា​។"

អ្នកចាត់ការរូប​នេះ​បាន​បន្ត​៖" យ៉ាង​ណា​មិញ​ ក្លឹប​យើង​បាន​ផ្ដល់​ឲ្យ​ ២ ទៅ​ ៣​ដង​រួច​មក​ហើយ​ តែគេ​មិន​បដិសេធ​ទាំង​អស់​។"

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Sane នឹង​ដាច់​កុង​ត្រា​ជា​មួយ​ក្លឹប​ Man City នៅ​ថ្ងៃ​ទី​៣០​ ខែ​មិថុនា​ ឆ្នាំ​២០២១​ខាង​មុខ​នេះ​ ដោយ​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​បាន​លើក​ឡើង​ថា​ គេ​អាច​នឹង​ទៅ​ Bayern Munich នៅ​ថ្ងៃ​ខាង​មុខ​នេះ​៕

ប្រភព៖ Talk Sport ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់