• 2020-06-18 14:58:16
  • ប្រដាល់

អ្នកប្រដាល់តែ ១រូបគត់ ដែលវ៉ៃប៊ូខាវ ឲ្យសន្លប់ស្ដូក!

  • 2020-06-18 14:58:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កំណត់ត្រា​ប្រកួត​ផ្លូវការ ជិត ៣០០ប្រកួត​របស់ប៊ូខាវ (Buakaw Banchamek​) គិត​ចាប់ពីឆ្នាំ២០០០ មក គឺមានតែម្ដងប៉ុណ្ណោះ ដែល​កំពូល​អ្នកប្រដាល់​ថៃរូបនេះ ត្រូវ​សន្លប់​ស្ដូក ដោយសារ​កណ្ដាប់ដៃគូប្រកួត។

អ្នកដែល​វ៉ៃ​ប៊ូខាវ​ឲ្យ​សន្លប់​​នោះ គឺអ្នកប្រដាល់ Kickboxing ជប៉ុន Yoshihiro Sato។ ការប្រកួត​នោះ ធ្វើឡើង​កាលពីខែកក្កដា ឆ្នាំ២០០៨ ក្នុង​កម្មវិធី​ K-1 World MAX 2008 Final 8។ បរាជ័យដោយសន្លប់​នេះ បានបង្ក​ភាព​ភ្ញាក់ផ្អើល និងបង្កើត​ជា​ការ​ជជែក​វែកញែកជាច្រើន ពោលគឺមានទាំងអ្នកថាប៊ូខាវធ្វើសន្លប់ ថែមទៀតផង។

ការប្រកួតរវាង Buakaw និង Sato (រូបភាព៖ Muay Thai Authority)

សូមបញ្ជាក់ថា Yoshihiro Sato បាន​ចូលនិវត្ត​ពី​ប្រដាល់ Kickboxing កាលពីឆ្នាំ ២០១៥ ក្រោយចាញ់ ២ប្រកួតជាប់គ្នា។ ចំណែកប៊ូខាវ ដែលមាន​អាយុ ៣៨ឆ្នាំ នៅតែ​បន្តអាជីព​របស់​ខ្លួន ដោយ​បានឈ្នះ ៨ប្រកួត​ជាប់គ្នា ពីឆ្នាំ២០១៨ មក។ ប្រកួត​ចុងក្រោយ ប៊ូខាវ ឈ្នះ Chris Ngimbi ក្នុងការប្រកួត MAS Fight នៅ​កម្ពុជា នាខែតុលា ឆ្នាំ២០១៩។

ចង់ដឹងថាប៊ូខាវ សន្លប់​ដោយសារ Yoshihiro Sato យ៉ាងណា​នោះ សូមទស្សនា​វីដេអូខាងក្រោម៖

ចុចអាន៖ Pacquiao ធ្លាប់​មាន​អនុស្សាវរីយ៍​ជូរចត់​​ចូល​មួយ​ដៃ​សន្លប់​ស្ដូក ប្រពន្ធ​យំ​ហ៊ូ

មតិយោបល់