• 2020-06-18 03:25:14
  • បាល់ទាត់

Ronaldo ចាញ់​វគ្គ​ផ្ដាច់ព្រ័ត្រ​២​ដង​ជាប់​គ្នា ​ជា​លើក​ដំបូង​ក្នុង​អាជីព​បាល់ទាត់​

  • 2020-06-18 03:25:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Juventus ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Napoli នៅ​វគ្គ​ប៉េណាល់ទី ៤-២ ​ក្នុង​ពាន​រង្វាន់ Coppa Italia វគ្គ​ផ្ដាច់ព្រ័ត្រ​កាល​ពី​យប់មិញ​នេះ​។

​ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​មិន​មាន​គ្រាប់​បាល់​កើត​ឡើង​ឡើយ​ក្នុង​១២០​នាទី​។ ​ដូច្នេះ​ហើយ ទើប​បាន​ជា​ពួកគេ​ត្រូវ​ទាត់​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី​រក​ក្រុម​ឈ្នះ​ចាញ់​តែ​ម្ដង។ ​សម្រាប់​ទាត់​នេះ​ដែរ Dybala ​និង Danilo ​ធ្វើ​មិន​បាន​សម្រេច​ហើយ ​ទើប​បាន​ជា​ក្រុម Juventus ​បរាជ័យ​ក្នុង​លទ្ធផល ៤-២ តែ​ម្ដង។ ​ដោយ Ronaldo ​ដែល​ជា​អ្នក​ទាត់​ចុង​ក្រោយ​គេ​នោះ មិន​មាន​ឱកាស​បាន​ទាត់​ឡើយ។

​នេះ​ជា​កំណត់ត្រា​អាក្រក់​មួយ​សម្រាប់ Ronaldo ​ហើយ ព្រោះ​ថា​ក្នុង​អាជីព​បាល់ទាត់​របស់​គេ ​មិន​ដែល​បរាជ័យ​វគ្គ​ផ្ដាច់ព្រ័ត្រ​២​ដង​ជាប់​គ្នា​នោះ​ទេ។ ​លេង​នៅ​ក្រុម Juventus ​នេះ Ronaldo ​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្រោម​ថ្វី​ជើង Lazio ​ម្ដង​នៅ Supercoppa Italiana ​និង​យប់មិញ​ក្រោម​ថ្វី​ជើង Napoli ​ក្នុង​ពាន Coppa Italia ​ម្ដង​ទៀត៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់