• 2020-06-17 13:27:21
  • បាល់ទាត់

Man City ​ស្វាគមន៍ Arsenal ខណៈ​ Pep​ត្រៀម​ប៉ះ​ជាមួយ​អតីត​ជំនួយ​ការ​ជា​លើក​ដំបូង​

  • 2020-06-17 13:27:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Manchester City ត្រៀម​បើក​ទ្វា​កីឡដ្ឋាន Etihad ស្វាគមន៍​ក្លឹប Arsenal ក្នុង​យប់​នេះ​ហើយ ដែល​ជា​ថ្ងៃ​ត្រលប់​មក​វិញ​ដំបូង​នៃ​ Premier League។

អ្វី​ដែល​សំខាន់​ជាង​នោះ​ទៅ​ទៀត​គឺ ប្រកួត​នេះ​ជា​ប្រកួត​ល្បង​សមត្ថភាព​ជា​លើក​ដំបូង​រវាង​លោក Pep Guardiola អ្នក​ចាត់ការ​ក្លឹប Manchester City និង​លោក Mikel Arteta គ្រូ​បង្គោល Arsenal ហើយ​ធ្លាប់​ជា​ជំនួយ​ការ​លោក Pep។

លោក Arteta បាន​ឡើង​មក​កាន់ Arsenal កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ២០១៩​កន្លង​ទៅ ដោយ​ឡើង​បន្ត​ពី​លោក Freddie Ljunberg។ បុរស​ជនជាតិ​អេស្ប៉ាញ​នេះ ធ្លាប់​ធ្វើការ​ជាមួយ​លោក Guardiola ពី​ឆ្នាំ២០១៦ ដល់​ឆ្នាំ២០១៩។

Manchester City នឹង​ត្រូវ​ប៉ះ​ជាមួយ Arsenal ក្នុង​ម៉ោង​ ២.១៥យប់ (ម៉ោង​នៅ​កម្ពុជា)៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់