• 2020-06-17 07:38:03
  • ប្រដាល់

ឈិត​ សេរីវណ្ណថង​ ទិញ​ដី​តម្លៃ​ ១១ ០០០​ដុល្លារ​ បាន​លុយ​ពី​ប្រដាល់​សុទ្ធ​

  • 2020-06-17 07:38:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ជើង​ខ្លាំង​ដើម​កំណើត​ពីខេត្ត​បាត់ដំបង​ ឈិត​ សេរីវណ្ណថង​ ថា​រូប​ដី​ដែល​ខ្លួន​បាន​បង្ហោះ​នោះ​ទិញ​ក្នុង​តម្លៃ​ ១១​ ០០០​ដុល្លារ​ ដែល​បាន​មក​ពី​ការ​សន្សំ​ប្រាក់​រង្វាន់​ និង​តម្លៃ​ខ្លួន​ពេល​ឡើង​ប្រកួត​តាំង​ពី​ឆ្នាំ​ ២០១៨​ មក​ម្ល៉េះ។​

ដីដែល វណ្ណថង ទិញ​បាន

សេរីវណ្ណថង​ បាន​ឲ្យ​ដឹង​ថា​ ដី​ដែល​ទិញ​នេះ​គឺ​តាំង​ពី​ចុង​ឆ្នាំ​ ២០១៩​ មក​ម្ល៉េះ​គឺ​មាន​ទទឹម​ ២៨ម៉ែត្រ​ បណ្ដោយ​ ៤០​ម៉ែត្រ​ នៅ​ក្បែរ​ផ្ទះ​ដែល​ខ្លួន​រស់​នៅ​បច្ចុប្បន្ន​នេះ​តែ​ម្ដង។​ បើ​និយាយ​ពី​លុយ​ដែល​ទិញ​ដី​នេះ​វិញ​គឺ​កូន​ប្រុស​លោក​ ឈុត​ សេរី​ រូប​នេះ​បាន​បញ្ជាក់​ថា ​បាន​សន្សំមក​ពី​ការ​ប្រកួត​ខ្សែក្រវាត់​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​ជា​មួយ​ ឡុង​ ជិន​ មក​ម្ល៉េះ។​

វណ្ណថង ពេល​បាន​លេខ២

អ្នក​ប្រដាល់​វ័យ​ក្មេង​ខាង​លើ​បន្ត​ប្រាប់​ទៀត​ថា​ វ៉ៃ​ផ្ដាច់ព្រ័ត្រ​ជា​មួយ​ ឡុង​ ជិន​ បាន​លេខ២​ ទទួល​ប្រាក់​រង្វាន់​ ៣០០០​ដុល្លារ​ បន្ទាប់​មក​ទៀត​លេង​ពាន​ ISI​ នៅ​សង្វៀន​ CNC​ បាន​លេខ១​ ទទួល​បានប្រាក់​ ៦០០០​ដុល្លារ​ រួច​មក​វ៉ៃ​ជា​មួយ​ អេលីត​ សាន់​ ឈ្នះ​ពាន​លោក​ ម៉ា ​សេរី​ បាន​ ១០០០​ដុល្លារ​ បូក​និង​ប្រាក់​ប្រកួត​មិត្តភាព​នានា​ក៏​សម្រេច​ទិញ​ដី​នេះ​បាន​តែ​ម្ដង។​ បើ​គិត​ពី​រយៈពេល​វិញ​គឺ​ចុង​ឆ្នាំ​ ២០១៨​ ដល់​ចុង​ឆ្នាំ​ ២០១៩​ អាច​ថា​ប្រហែល​១ឆ្នាំ​បន្តិចបន្តួច។​

វណ្ណថង ពេលឈ្នះពាន​លេខ១

ឈិត​ សេរីវណ្ណថង​ ជា​អ្នក​ប្រដាល់​វ័យ​ក្មេង​មក​ពី​ខេត្ត​បាត់ដំបង។​ បច្ចុប្បន្ន​ជា​សិស្ស​គុន​នៅ​ក្នុង​ក្លឹប​រ៉ាហ៊ូ​កីឡា​ខេត្ត​បាត់ដំបង។​ កីឡាករ​រូប​នេះ​ជា​ម្ចាស់​ពាន​រង្វាន់​លេខ១​ ISI​ ទម្ងន់​ ៥៧​គីឡូក្រាម​នៅ​ឯ​សង្វៀន​ CNC ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់