• 2020-06-17 04:22:21
  • ព័ត៌មាន

ការប្រកួត​កីឡាអេឡិចត្រូនិច​​បែបថ្មី មានអ្នកមើលតាមអនឡាញ ច្រើនហួសការស្មាន!

  • 2020-06-17 04:22:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីប្រណាំងរថយន្តលំដាប់ពិភពលោក LE MANS 24 Hours Virtual គាំទ្រ​ដោយ​សម្បក​កង់មីឆែលីន (Michelin) ដែលប្រព្រឹត្តិទៅ​កាលពីថ្ងៃទី១៣ និងទី១៤ ខែមិថុនា​ចុងសប្ដាហ៍​កន្លងទៅ បានទទួលជោគជ័យ​យ៉ាងខ្លាំង ដោយ​មានអ្នក​ទស្សនា​តាមទំព័រហ្វេសប៊ុក Michelin ដល់ទៅជិត ១លាន​ views។

ការប្រណាំងបែបអេឡិចត្រូនិចនេះជាការប្រកួតបែបសិប្បនិម្មិតមែន តែវាហាក់ដូចជាការប្រកួតពិតៗ ហើយអ្នកអាចស្វែងយល់កាន់តែច្បាស់ពី eGame។ រថយន្ត​ទាំងអស់ ដែល​នឹង​ចូលរួម​ប្រណាំង​ក្នុង​កម្មវិធីដ៏អស្ចារ្យនេះ នឹង​ត្រូវ​បំពាក់​សំបកកង់ មីឆែលីន។ ការប្រកួតឆ្លុះបញ្ចាំង ពីគុណភាព សុវត្ថិភាព និងភាពជាប់ធន់នៃសំបកកង់មីឆែលីន ដែលធ្វើឲ្យក្រុមការងារ និងអ្នកបើកបរមានទំនុកចិត្តក្នុងការប្រកួត។

សកម្មភាពពីការប្រកួត

មីឆែលីន បានដើរ​តួនាទី​ និង​ចូលរួម​យ៉ាង​សំខាន់​នៅក្នុង​កម្មវិធី​ប្រណាំ​ងរថយន្ត Le Mans 24 Hours Virtual ដើម្បី​ធ្វើឲ្យ​កម្មវិធីនេះ កាន់តែអស្ចារ្យ និង​បង្ហាញ​ពី rFactor 2 platform ដែលជំរុញ និង​បង្កើត​ឲ្យ​មាន​ការ​ផលិត​សំបក​កង់​រថយន្ត​ដែល​មាន​ភាព​ស្វិត ជាប់​ធន់ខ្លាំង សម្រាប់​ការ​ប្រណាំង​ពិត​ប្រាកដ​ រយៈពេលយូរ។

ដោយសារតែសំបកកង់ គឺជាកត្តា​សំខាន់ក្នុង​ការ​ប្រណាំង ទើប​មីឆែលីន បានធ្វើការ​ជាមួយ​ក្រុម​ការងារ​ប្រណាំង ដោយ​សិក្សា​យ៉ាង​ម៉ត់ចត់​ទៅលើ​កត្តា​ផ្សេងៗ និង​ស្វែងរក​យុទ្ធសាស្រ្ដ​សមស្រប​ក្នុង​ការ​គិតគូរ​ដល់​ពេលវេលា និង​អាកាសធាតុ ដោយសារ​តែ​ជា​ធម្មតា ការ​ជ្រើសរើស​សំបកកង់ដែលល្អ ត្រូវ​តាម​កាលៈទេសៈ អាច​ធ្វើ​ឲ្យ​មាន​ភាព​ខុសគ្នា​ដ៏ធំ នៅ​ក្នុង​ការ​ប្រណាំង។

លោក Matthieu Bonardel នាយកផ្នែក​ក្រុមហ៊ុន​ម៉ូតូ​ស្ពតមីឆែលីន បានឲ្យដឹងថា មីឆែលីន កំពុង​តែ​វិនិយោគ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ពង្រីក​វិសាលភាព​ក្នុង​វិស័យ​កីឡា និង​ការ​ប្រណាំង​អេឡិចត្រូនិច (eGAME) ដែល​សមស្រប​នឹងទស្សនៈ​វិស័យ​ ជា​ក្រុមហ៊ុន​ផលិត​សំបក​កង់​ដែល​ឈាន​មុខ​គេ និង​ជា​ទម្រង់​ដែល​ឆ្លុះ​បញ្ចាំង​ពី​ចរិក​លក្ខណៈ​ និង​តួនាទី​នៃ​សំបកកង់​សម្រាប់​ការ​ប្រកួត​ពិតៗ។ លោក​ក៏បាន​បញ្ជាក់​បន្ថែម​ផងដែរថា គុណភាព និង​ភាព​ជាប់​ធន់​យូរអង្វែង គឺជា​គុណ​តម្លៃ​ស្នូល​របស់​មីឆែលីន ក្នុង​ផលិតផល​សំបក​កង់​ដែល​មាន​គុណភាព​ខ្ពស់ និង​មាន​ភាព​ជាប់​ធន់​ខ្លាំង សម្រាប់​ការ​ប្រណាំង​ប្រភេទ​នេះ និង​ប្រភេទ rFactor។

ការផ្ដល់ជូន​នូវគុណភាព សុវត្ថិភាពរហូត​ដល់​សឹករិល​របស់​សំបក​កង់​មីឆែលីន ជាមូលដ្ឋាន​គ្រឹះ​យ៉ាង​សំខាន់​សម្រាប់​មីឆែលីន និងជា​និម្មិត​សញ្ញា​នៃសំបកកង់​ដែលអាច​ប្រើប្រាស់​ទាំងក្នុង និង​ក្រៅ​ការប្រកួត។

ប្រិយមិត្ត​ដែលមិនទាន់បានទស្សនា អាចទស្សនា​បានខាងក្រោមនេះ៖

អំពី​ក្រុមហ៊ុន Michelin

ជា​ក្រុមហ៊ុន​ផលិត​សម្បក​កង់​ឈាន​មុខ​គេ។ Michelin ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ធ្វើ​​ឲ្យប្រសើរ​ឡើង​នូវ​ការ​ធ្វើ​ដំណើរ​របស់​អតិថិជន រក្សា​និរន្តរភាព រចនា​ និង​ចែកចាយ​នូវ​សម្បក​កង់​រថយន្ត​ដែល​ស័ក្ដិសម​បំផុត​ សេវាកម្ម និង​ដំណោះស្រាយ​តាម​តម្រូវ​ការ​របស់​អតិថិជន ផ្ដល់​នូវ​សេវាកម្ម​ឌីជីថល ការ​បង្ហាញ​ផ្លូវ និង​ផ្ដល់​ការ​ណែនាំ​ឆ្ពោះ​ទៅ​បង្កើន​ផាសុកភាពនៅ​ពេលធ្វើ​ដំណើរ ព្រម​ទាំង​ផ្ដល់​នូវ​បទពិសោធន៍​ដ៏​ពិសេសអស្ចារ្យ ក៏ដូចជា​បង្កើត​សម្ភារ​ប្រកប​ដោយ​បច្ចេកវិទ្យា​ខ្ពស់ ដែល​បម្រើ​ឲ្យ​វិស័យ​ជា​ច្រើន​ទៀតផងដែរ។ ក្រុមហ៊ុន Michelin មានទីស្នាក់ការ​កណ្ដាល​នៅ Clermont-Ferrand ប្រទេស​បារាំង ហើយ​ក្រុមហ៊ុន​មាន​ប្រតិបត្តិការ​ចែកចាយ​សម្បក​កង់​នៅ​ក្នុង ១៧០ប្រទេស មាន​បុគ្គលិក​បម្រើ​ការ​ជាង ១២៥០០០នាក់ និង​មាន​រោងចក្រ​ផលិត​សម្បក​កង់​ចំនួន ៦៧រោងចក្រ ដែលរោងចក្រ​ទាំងអស់នេះ បានផលិត​សម្បក​កង់​រថយន្ត​សរុប​ប្រមាណ ១៩០លាន​កង់ នៅ​ក្នុង​ឆ្នាំ ២០១៨។ សំបកកង់មីឆែលីន ត្រូវបាននាំចូល និងចែកចាយផ្ដាច់មុខដោយ​ក្រុមហ៊ុន វើលដ៍ប្រីដ ត្រេដឌីង ខូ អិលធីឌី ដែលជាតំណាង​ចែកចាយ​ផ្លូវការ​គ្រប់​ផលិតផល​សំបកកង់​របស់​មីឆែលីន​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

មតិយោបល់