• 2020-06-17 02:23:08
  • បាល់ទាត់

Fati និង​សិស្ស​ច្បង Messi ធ្វើ​បាន​ម្នាក់​១​គ្រាប់​ដូច​គ្នា ជួយ Barca បន្ត​ឈរ​កំពូល​តារាង

  • 2020-06-17 02:23:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​វ័យ​១៧​ឆ្នាំ Ansu Fati រក​បាន​គ្រាប់​ទី​៥​នៅ La Liga រដូវ​កាល​​នេះ ជួយ Barcelona ឈ្នះ Leganes ២-០ បន្ថែម​ពិន្ទុ​បន្ត​កាន់កាប់​កំពូល​តារាង។

គ្រាប់​បាល់​របស់ Fati កើត​ឡើង​នាទី​៤២ ទាត់​យ៉ាង​ស្អាត​ក្នុង​ប្រអប់​គ្រោះថ្នាក់​នៅ​ក្នុង​កីឡដ្ឋាន​ដែល​គ្មាន​អ្នក​ទស្សនា។ Lionel Messi ជា​អ្នក​បង្កើត​គ្រាប់​បាល់​ទី​ពីរ​ ដោយ​ការ​ទាត់​ប៉េណាល់ទី​នាទី​៦៩។ នេះ​គឺ​ជា​គ្រាប់​ទី​៦៩៩ របស់ Messi​ សម្រាប់​ក្លឹប​​និង​ជម្រើស​ជាតិ។

ជ័យជម្នះ​នេះ Barcelona​ នៅ​តែ​ឈរ​លេខ​មួយ​ក្នុង​តារាង​ពិន្ទុ La Liga ដាច់​ក្រុម​លេខ​២ Real Madrid ៥​ពិន្ទុ។ Real Madrid ត្រូវ​មាន​ភារកិច្ច​លេង​ជាមួយ Valencia នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​បង្គ្រប់​សប្ដាហ៍​ទី​២៩៕ ​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់