• 2020-06-17 02:05:19
  • បាល់ទាត់

Bayern Munich ​ឈ្នះ​ពាន​លីគ​កំពូល ៨​ឆ្នាំ​ជាប់​គ្នា​

  • 2020-06-17 02:05:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​យក្ស Bayern Munich ​បាន​ឈ្នះ​ពាន​រង្វាន់​លីគ​កំពូល​អាល្លឺម៉ង់​ហើយ​កាល​ពី​យប់មិញ​នេះ ​ក្រោយ​ពី​ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម​ Werder Bremen ​១-០។

​សម្រាប់​ការ​ប្រកួត​នៅ​យប់មិញ​នេះ ​១​គ្រាប់​របស់​ខ្សែ​ប្រយុទ្ធ Robert Lewandowski ​គឺ​ល្មម​សម្រាប់​ជួយ​ក្រុម Bayern Munich ​យក​៣​ពិន្ទុ ​និង​គ្រង​ជើង​ឯក​លីគ​កំពូល​អាល្លឺម៉ង់​ជា​លើក​ទី​៨​ក្នុង​រយៈ​ពេល​៨​ឆ្នាំ​មក​នេះ​។ ​ពួកគេ​អាច​លើក​ពាន​បាន ទាំង​នៅ​សល់​៣​ប្រកួត​ទៀត គឺ​ដោយសារ​តែ​បច្ចុប្បន្ន​នាំ​មុខ​ក្រុម​លេខ​​២ Dortmund ​១០​ពិន្ទុ​ទៅ​ហើយ។

យ៉ាងណាមិញ​ការ​លើក​ពាន​របស់ Bayern Munich ​នៅ​ឆ្នាំ​នេះ ​គឺ​ស្ថិត​ក្នុង​កីឡដ្ឋាន​ដែល​មិន​មាន​វត្តមាន​អ្នក​គាំទ្រ​នោះ​ទេ។ ​ពោល​គឺ​កីឡាករ​អបអរ​ជា​ធម្មតា ​ដើម្បី​ឱ្យ​អ្នក​គាំទ្រ​តាម​ទូរទស្សន៍​បាន​មើល​ឃើញ​ប៉ុណ្ណោះ​៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់