• 2020-06-16 11:49:19
  • បាល់ទាត់

គ្រូ​ Dortmund ទម្លាយ​ត្រង់​ៗ​ថា​ Sancho ចង់​ចេញ​ពី​ក្លឹប​ហើយ

  • 2020-06-16 11:49:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Lucien Favre គ្រូ​បង្គោល​ក្លឹប​ Borussia Dortmund បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ខ្សែ​បម្រើ​ Jadon Sancho អាចនឹង​ចាក​ចេញ​ពី​ក្លឹប​របស់​លោក​។

លោក​ Favre បាន​និយាយ​ថា​៖" ពិត​ប្រាកដ​ណាស់ ​គេ​អាចនឹង​ចាក​ចេញ​ពី​ក្លឹប​របស់​យើង​។ ​យើង​សង្ឃឹម​ថា​​គេ​នឹង​នៅ​ តែ​យ៉ាង​ក៏​ដោយ​ គេ​អាច​នឹង​ចាក​ចេញ​ច្រើន​ជាង​។"

គ្រូ​បង្គោល​ក្លឹប​នេះ​បាន​បន្ត​ថា​៖" ព្រោះ​ថា​កីឡាករ​រូប​នេះ​ ជា​កីឡាករ​ដែល​យើង​មិន​ដឹង​ច្បាស់​លាស់​ថា​គេ​ចង់​នៅ​បន្ត​ឬ​ក៏​យ៉ាង​​ណា​ តែ​បើ​​គេ​នៅ​បន្ត​ វា​ច្បាស់​ជា​ល្អ​ដល់​ពួក​យើង​។ តែ​យ៉ាង​ម៉េច​ក៏​ដោយ​ យើង​នឹង​ត្រៀម​រៀប​ចំ​​ ខ្សែ​ការ​ពារ​ ខ្សែ​បម្រើ​ និង​ខ្សែ​ប្រយុទ្ធ​ នៅ​ពេល​ដែល​គេ​ចាកចេញ​​។"

យ៉ាង​ណា​មិញ​ លោក​ Favre ក៏​បាន​ទម្លាយ​បន្ថែម​ទៀត​ថា​ ខ្សែ​ការពារ​ក្លឹប​ Real Madrid កីឡាករ​ Achraf Hakimi ដែល​មក​ឲ្យ​ Dortmund ក្នុង​ក្របខ័ណ្ឌ​ខ្ចី​ជើង​ ក៏​ត្រៀម​នឹង​ចាក​ចេញ​ពី​ក្លឹប​លោក​ផង​ដែរ​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់