• 2020-06-16 11:16:01
  • ព័ត៌មាន

តាម​ពិត Lewandowski ធ្លាប់​ចង់​ទៅ​ Real Madrid ដោយសារ​តែ​កីឡាករ​ម្នាក់

  • 2020-06-16 11:16:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ប៉ូឡូញ​កីឡាករ Robet Lewandowski ក្រោយ​ពេល​អស់​កុងត្រា​នៅ Dortmund កាល​ពី​ឆ្នាំ​២០១៤ ធ្លាប់​មាន​បំណង​ចង់​ទៅ​ក្លឹប Real Madrid ដោយសារ​តែ​ចង់​លេង​ជាមួយ​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ Cristiano Ronaldo នេះ​បើ​តាម​ការ​ទម្លាយ​ឲ្យ​ដឹង​ដោយ​អតីត​ទីប្រឹក្សា​កីឡាករ​ Bayern Munich មួយ​នេះ លោក Cezary Kucharski។

លោក​បាន​លើកឡើង​ថា៖ " មាន​ពេល​មួយ Lewandowski អត់​ចង់​ចុះ​កុងត្រា​ជាមួយ Bayern Munich ទេ តែ​គេ​ចង់​ទៅ Real Madrid ដោយសារ​តែ Ronaldo នៅ​ទីនោះ " ។

លោក​បាន​បន្ត​ថា៖ " ខ្ញុំ​បាន​បញ្ចុះ​បញ្ចូល​គេ​ថា ប្រសិន​បើ​ទៅ Real មែន Lewy យ៉ាង​ច្រើន​លើស​ Benzema តិច​តួច​ទេ ហើយ​ខ្ញុំ​ក៏​មិន​អនុញ្ញាត​ដាច់​ខាត​ឲ្យ​គេ​ទៅ​លេង​ក្នុង​ឋានៈ​ជា​ខ្សែ​ប្រយុទ្ធ​លេខ ២ (ខ្សែ​ប្រយុទ្ធ​បម្រុង) របស់​គេ​នោះ​ទេ " ។

បើ​តាម​លោក Kucharski បាន​ឲ្យ​ដឹង​ថា នៅ​កាល​នោះ​មាន Manchester City និង Arsenal ដែល​តាម​ចែចូវ​ជាមួយ Real តែ​ចុង​ក្រោយ​កីឡាករ​ប៉ូឡូញ​រូប​នេះ​ក៏​ជ្រើសរើស​ Bayern Munich វិញ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់