• 2020-06-16 02:03:35
  • បាល់ទាត់

Arteta មាន​ទំនុក​ចិត្ត Aubameyang នឹង​មិន​ទៅ​ណា​ចោល​ Arsenal ទេ

  • 2020-06-16 02:03:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Mikel Arteta មាន​​ទំនុក​ចិត្ត​ថា ខ្សែ​ប្រយុទ្ធ  Pierre-Emerick Aubameyang នឹង​ចុះ​កុងត្រា​ថ្មី​ជាមួយ Arsenal។

ខ្សែ​ប្រយុទ្ធ​វ័យ​៣០​ឆ្នាំ​​នៅ​សល់​កុងត្រា​រយៈពេល​១​ឆ្នាំ​ទៀត ហើយ​​ធ្លាប់​និយាយ​​ដោយ​បើក​ចំហ​អំពី​ការ​ចង់​ចាកចេញ​ពី​​កាំភ្លើង​ធំ។ ទល់​នឹង​ពេល​នេះ​មិន​ទាន់​មាន​សំណើ​ណា​មួយ​ដាក់​មក​កាន់ Aubameyang នៅ​ឡើយ​ទេ ប៉ុន្តែ​លោក Arteta មាន​សុទិដ្ឋិនិយម​ថា ការ​ពិភាក្សា​គ្នា​កន្លង​ទៅ​នឹង​មាន​​លទ្ធផល​ជាមួយ Aubameyang។

“ពួក​យើង​​មាន​ការ​ពិភាក្សា​ជាច្រើន​ជាមួយ Pierre គ្រួសារ​របស់​គេ និង​ភ្នាក់ងារ​របស់​គេ ហើយ​ខ្ញុំ​​មាន​គំនិត​វិជ្ជមាន​ ពួក​យើង​អាច​រក​​ការ​ព្រមព្រៀង​ណា​មួយ​សម្រាប់​ភាគី​ទាំង​ពីរ។ វា​គឺ​ជា​​ទំនួល​ខុស​ត្រូវ​របស់​ពួក​យើង​​ដើម្បី​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ថា នេះ​គឺ​ជា​ជំហាន​​បន្ទាប់​ត្រឹមត្រូវ​ក្នុង​អាជីព​របស់​គេ"។ នេះ​ជា​​ការ​និយាយ​របស់​ Arteta។

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់