• 2020-06-16 02:00:42
  • បាល់ទាត់

Modric ​៖​ខ្ញុំ​ចង់​ចូល​និវត្តន៍​នៅ​ក្រុម Real Madrid ​តែ​ម្ដង​

  • 2020-06-16 02:00:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ខ្សែ​បម្រើ Luka Modric ​បាន​អះអាង​ថា​រូបគេ​ចង់​លេង​រហូត​ដល់​ចូល​និវត្តន៍​នៅ​ក្រុម Real Madrid ​តែ​ម្ដង ​មិន​ចង់​ចាកចេញ​ទៅ​ណា​ទៀត​នោះ​ទេ។

​កីឡាករ​សញ្ជាតិ​ក្រូអាត​ខាង​លើ​បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ក្រុម Real Madrid ​តាំង​ពី​ឆ្នាំ​២០១២​មក ពោល​គឺ​ផ្លាស់​ពី​ក្រុម Spurs ​មក​អេស្ប៉ាញ។ តែ​ដោយសារ​រដូវ​កាល​នេះ ​មាន​កីឡាករ​ក្មេង​ៗ​ល្អ​ច្រើន ​ហើយ​វ័យ​របស់ Modric ​ក៏​កាន់​តែ​ជ្រេ​ដែរ​នោះ ទើប​ឱកាស​ជម្រើស​១១​នាក់​ដំបូង​របស់​គេ ​មិន​សូវ​ជា​បាន​ទៀងទាត់​នោះ​ទេ។

​បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​កីឡាករ​វ័យ​៣៤​ឆ្នាំ​បាន​បញ្ជាក់​ថា​លែង​ចង់​ទៅ​ណា​ទៀត​ហើយ។ ​រូបគេ​នឹង​ប្រឹងប្រែង ​ហើយ​បញ្ចប់​អាជីព​ជា​កីឡាករ​បាល់ទាត់​នៅ​ក្លឹប​ល្អ​ជាង​គេ​លើ​លោក Real Madrid ​តែ​ម្ដង។ ដោយ Modric ​ជឿ​ជាក់​ថា​រូបគេ​អាច​លេង​ដល់​កំពូល​ត្រឹម​២​ឆ្នាំ​អី​ទៀត​ដែរ ដូច្នេះ​វា​ល្មម​សម្រាប់​ពេល​ចូល​និវត្តន៍​ត្រឹម​រយៈ​ពេល​នេះ​តែ​ម្ដង៕

ប្រភព៖ Marca អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់