• 2020-06-15 12:26:24
  • បាល់ទាត់

គ្រូ​Barcaថា​ Messi ​មិន​មែន​ត្រឹម​តែ ​ពូកែ​ខាង​ស៊ុត​នោះ​ទេ​

  • 2020-06-15 12:26:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Quique Setien គ្រូ​បង្គោល​ក្លឹប​ Barcelona បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ខ្សែ​ប្រយុទ្ធ​ Lionel Messi មិន​មែន​ត្រឹម​តែ​ពូកែ​រក​គ្រាប់​បាល់​នោះ​ទេ​ គេ​ថែម​ទាំង​ពូកែ​ជួយ​ដល់​ក្រុម​ទៀត​ផង​។

លោក​ Setien និយាយ​ថា​៖" អ្នក​មិន​គួរ​មើល​ឃើញ​ Messi ពូកែ​ខាង​តែ​រក​គ្រាប់​បាល់​នោះ​ទេ​ ប៉ុន្តែ​គេ​ថែម​ទាំង​ពូកែ​ខាង​ជួយ​ក្រុម​ទៀត​ផង​ដូច​ជា​ខាង​ Assist ជា​​ដើម​។"

គ្រូ​បង្គោល​រូប​នេះ​បាន​បន្ត​ថា​៖" ដោយ​សារ​តែ​អញ្ចឹង​ហើយ​ទើប​គេ​ជួយ​ពួក​យើង​បាន​ច្រើន​មែន​ទែន​។ ខ្ញុំ​គិត​ថា​ ដោយ​សារ​តែ​គេ​អាច​គ្រាប់​បាល់​បាន​ដល់ជិត ៧០០គ្រាប់​នេះ​ហើយ​ ទើប​គេ​បាន​ក្លាយ​ជា​កីឡាករ​ដែល​ពូកែ​ជាង​គេ​ក្នុង​ពិភពលោក​។"

គួរ​រំលឹក​ផង​ដែរ​ថា​ Messi បាន​មក​លេង​ឲ្យ​ក្លឹប​ Barcelona តាំង​ពី​ឆ្នាំ​ ២០០៤​មក​ដោយ​ចូល​រួម​លេង​បាន​ ៧១៩​ប្រកួត​និង​រក​គ្រាប់​បាល់​បាន​ ៦២៨​គ្រាប់​ ថែម​ទាំង​ឈ្នះ​ពាន​រង្វាន់​យ៉ាង​ច្រើន​ថែម​ទៀត​ផង​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់