• 2020-06-15 04:42:04
  • បាល់ទាត់

ល្ហិចល្ហៀង​ថា ម៉ាត់ យ៉ាមីន ​នឹង​ចូល​លេង​លីគ​កំពូល​វិញ​នៅ​ជុំទី២

  • 2020-06-15 04:42:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភព​ដ៏​គួរ​ឱ្យ​ទុក​ចិត្ត​មួយ​បាន​ខ្សឹប​ដាក់ Sabay ថា ម៉ាត់ យ៉ាមីន អាច​នឹង​ចូល​លេង​នៅ​​លីគ​កំពូល​កម្ពុជា​វិញ​នៅ​ជុំទី២ ក្រោយ​បាត់​មុខ​​ពី​សមរភូមិ​វាលស្មៅ​អស់​មួយ​រយៈ​ធំ។

រូប ម៉ាត់ យ៉ាមីន កាលលេងនៅបឹងកេត-រូបភាព: បឹងកេត

ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​រូប​នោះ​បញ្ជាក់​ថា ៖«ហ្នឹង​ហើយ​! ម៉ាត់ យ៉ាមីន អាចលេងវិញបាននៅជុំទី២​​ ប៉ុន្តែ​អត់​ដឹង​ថា​ក្លឹប​ណា...បើនិយាយពីសមត្ថភាពខ្ញុំយល់ឃើញថាយ៉ាមីន គាត់គ្រាន់បើ»។

ជុំវិញ​វិញ​​ដំណឹង​នេះ​ដែរ តាម​រយៈ​​ការ​ឆ្លើយឆ្លង​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ម៉ាត់ យ៉ាមីន បាន​ឱ្យ​ដឹង​យ៉ាងខ្លីថានេះ​​ជា​រឿង​ពិត ប៉ុន្តែ​​គេ​​សុំ​មិន​បញ្ចេញ​ឈ្មោះ​ក្លឹប​នោះ​ឡើយ។

អតីត​កីឡាករ​បឹងកេត​វ័យ​២៧​ឆ្នាំ បាន​បញ្ជាក់​ថា ៖«​​ជុំ​ទី​២​ខ្ញុំ​​​​នឹង​ទៅ​លេង​វិញ ប៉ុន្តែ​​ខ្ញុំ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ក្លឹប...ណាមួយ​រឿង​នេះ​មិន​ទាន់​ផ្លូវ​ការ​នៅ​ឡើយ»។

អ្នក​ភ្នំពេញ​រូប​នេះ បាន​បង្ហើប​ថាមាន​ក្លឹប​មួយ​ចំនួន​បានទាក់ទង​ចង់បានរូប​គេ ក្រោយ​ចែក​ផ្លូវ​ជាមួយ​ក្លឹប​បឹងកេត​ កាល​ពី​ដើម​ខែកុម្ភៈ ឆ្នាំ​២០២០ ប៉ុន្តែ​ត្រូវ​បាន​​គេ​បដិសេធ។

ម៉ាត់ យ៉ាមីន ជា​​ខ្សែ​បម្រើ​ល្អ​មួយ​រូប​នៅ​កម្ពុជា បើ​ទោះ​ជា​គេ​មិន​ទាន់​ជាប់​ជម្រើស​ជាតិ​ក្ដី។ យ៉ាមីន បាន​ចូល​លេង​ឱ្យ​បឹង​កេតតាំង​ពី​​២០១៥ ដល់​​ដើម​ឆ្នាំ​២០២០ ហើយ​គេ​ធ្លាប់​ជួយ​ឱ្យ​បឹងកេត​ លើក​ពាន​លីគ​កំពូល​កម្ពុជា ២ដង និង​ពាន​សម្ដេច ហ៊ុន សែន ១ លើកផងដែរ។

គួរ​បញ្ជាក់​ថា ជើង​ទី​១​នឹង​ធ្វើ​ឡើង​បន្ត​ពី​សប្ដាហ៍​ទី​៦ ហើយ​​គ្រោង​បញ្ចប់​ថ្ងៃ​ទី​១២ និង​១៣ ខែ​កញ្ញា ចំណែក​ជើង​ទី​២ នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា ដល់ ២៤-២៥ ខែ​តុលា ឆ្នាំ​២០២០​ខាងមុខ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់