• 2020-06-15 04:05:12
  • បាល់ទាត់

La Liga ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ​ចំពោះ​អ្នក​រត់​ចូល​ទៅ​ថត​ជាមួយ Messi ​

  • 2020-06-15 04:05:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្របខណ្ឌ La Liga ​គ្រោង​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ប្រឆាំង​ជាមួយ​អ្នក​ដែល​បាន​រត់​ចូល​ទីលាន​ដើម្បី​ទៅ​សុំ​ថត​រួប​ជាមួយ Lionel Messi ​កាល​ពី​ប្រកួត​ទល់ Mallorca ​កន្លង​ទៅ។

​ក្នុង​ការ​ប្រកួត​ដែល Barcelona ​យក​ឈ្នះ​លើ​ក្រុម Mallorca ​បាន ៤-០ ​កន្លង​ទៅ​នោះ ​មាន​អ្នក​គាំទ្រ​ម្នាក់​បាន​រត់​ចូល​ទីលាន ​ដើម្បី​សុំ​ថត​រួប​ជាមួយ Lionel Messi ​។ ​តែ​ដោយសារ​វិធានការ​គម្លាត​សង្គម ​ការ​ចង់​ថត​រូប​នោះ ​មិន​អាច​សម្រេច​បាន​ឡើយ ​ដោយ​បុរស​អ្នក​រត់​នោះ​ត្រូវ​បាន​ក្រុម​ការងារ​ចាប់​ខ្លួន។ ខណៈ​ដែល​ក្របខណ្ឌ La Liga ​វិញ ​ក៏​ត្រៀម​ចាត់វិធានការ​លើ​អ្នក​រត់​ចូល​ទីលាន​ម្នាក់​នេះ​ដែរ។

​លីគ​កំពូល​អេស្ប៉ាញ ​បាន​បញ្ជាក់​ថា​បុរស​ម្នាក់​នេះ បាន​រត់​ចូល​ទីលាន ទាំង​ដែល​ច្បាប់​បាន​ដាក់​ចេញ​មិន​ឱ្យ​អ្នក​គាំទ្រ​ចូល​ទស្សនា​ការ​ប្រកួត​ឡើយ។ ​មួយ​វិញ​ទៀត រូបគេ​បាន​រត់​សំដៅ​ទៅ Messi ​ដើម្បី​បាន​ថត​រូប​ជិត​គ្នា គ្រា​ដែល​បច្ចុប្បន្ន​នេះ​ដើម្បី​សុវត្ថិភាព​កុំ​ឱ្យ​ឆ្លង Covid-19 ​គឺ​គេ​តម្រូវ​ឱ្យ​មាន​គម្លាត​សង្គម​។ ការ​រំលោភ​បំពាន​នេះ​ហើយ ទើប​បាន​ជា La Liga ​ចង់​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ​ដើម្បី​កុំ​ឱ្យ​មាន​ករណី​ក្រោយ​ៗ​ទៀត៕

ប្រភព៖ Marca អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់