• 2020-06-13 05:07:47
  • ព័ត៌មាន

ធុញមែនទេ? តោះ! ទស្សនា​​ការ​ផ្សាយផ្ទាល់​​កីឡាអេឡិចត្រូនិចដ៏អស្ចារ្យបែបថ្មី ម៉ោង ៧:២៥នាទី​យប់នេះ

  • 2020-06-13 05:07:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មីឆែលីន សូមអញ្ជើញអ្នកដែលចូលចិត្តការប្រណាំងរថយន្ត មកតាមដានការផ្សាយផ្ទាល់ ពីកម្មវិធីប្រណាំងរថយន្តលំដាប់ពិភពលោក LE MANS 24 Hours Virtual តាមរយៈអនឡាញ នៅថ្ងៃទី១៣ - ១៤ មិថុនា ២០២០។ ការប្រកួត​ថ្ងៃ​ដំបូងនេះ ចាប់ផ្ដើមពីម៉ោង ៧:២៥នាទី​រសៀល​តទៅ។ ប្រិយមិត្ត​អាច​មើល​ការ​ផ្សាយ​ផ្ទាល់​បាន តាមរយៈ https://24virtual.lemansesports.com ឬ​តាមទំព័រ​ហ្វេសប៊ុក Michelin

ការប្រណាំងបែបអេឡិចត្រូនិចនេះជាការប្រកួតបែបសិប្បនិម្មិតមែន តែវាហាក់ដូចជាការប្រកួតពិតៗ ហើយអ្នកអាចស្វែងយល់កាន់តែច្បាស់ពី eGame។ ការប្រកួតឆ្លុះបញ្ចាំង ពីគុណភាព សុវត្ថិភាព និងភាពជាប់ធន់នៃសំបកកង់មីឆែលីន ដែលធ្វើឲ្យក្រុមការងារ និងអ្នកបើកបរមានទំនុកចិត្តក្នុងការប្រកួត។

មីឆែលីន បានធ្វើការជាមួយក្រុមការងារប្រណាំង ដោយសិក្សាយ៉ាងម៉ត់ចត់ទៅលើកត្តាផ្សេងៗ និងស្វែងរកយុទ្ធសាស្រ្ដសមស្របក្នុងការគិតគូរដល់ពេលវេលា និងអាកាសធាតុ ដោយសារតែជាធម្មតា ការជ្រើសរើសសំបកកង់ដែលល្អ ត្រូវតាមកាលៈទេសៈ អាចធ្វើឲ្យមានភាពខុសគ្នាដ៏ធំ នៅក្នុងការប្រណាំង។

កុំភ្លេចចូលរួមទស្សនាកម្មវិធីប្រណាំងរថយន្តនេះ នៅម៉ោង ៧:២៥នាទី​រាត្រី​នេះណា!

ការប្រកួតនេះ នឹងមានផ្សាយផ្ទាល់តាមទូរទស្សន៍ទូទាំងពិភពលោក និងតាមរយៈបណ្ដាញអ៊ិនធើណិត។ ព័ត៌មានបន្ថែម ឬចូលទៅមើលកម្មវិធីផ្សាយ៖

មតិយោបល់