• 2020-06-12 10:59:39
  • បាល់ទាត់

ខាន​មាន​អ្នក​គាំទ្រ​ចង់ ៣ខែ កញ្ឆា​ក៏​ដុះ​លាស់​នៅ​ក្នុង​ស្តាត​ Bayern

  • 2020-06-12 10:59:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​មនុស្ស​ច្រើន​លាន​នាក់​ត្រូវ​បាន​ជាប់​នៅ​ក្នុង​ផ្ទះ​ ព្រោះ​រឿង​កូវីដ-១៩ ដើម​កញ្ឆា​ក៏​បាន​ដុះ​នៅ​កីឡដ្ឋាន Allianz Arena នេះ​បើ​តាម​រូបភាព​ចែកចាយ​ពាសពេញ​បណ្ដាញ​សង្គម​កាល​ពី​ពេល​ថ្មីៗ​នេះ​។

ក្នុង​រូប​ថត​ ២សន្លឹក​ ដែល​ថត​ដោយ​អ្នក​ថតរូប​កីឡា​មួយ​រូប​នៃ​សារព័ត៌មាន​អាល្លឺម៉ង់ គេ​សង្កេត​ឃើញ​ថា ដើម​កញ្ឆា​នោះ​លូតលាស់​នៅ​ចំ​កណ្ដាល​ជណ្ដើរ​ ហើយ​លូត​រាង​ខ្ពស់ និង​ទើប​តែ​ចេញ​ផ្កា​។

យ៉ាងណា​មិញ​ គេ​មិន​ទាន់​ឃើញ​មាន​ការ​ឆ្លើយ​តប​ជា​ផ្លូវការ​ពី​ក្លឹប ដោយ​នឹង​សម្រេច​លើ​ជោគវាសនា​ដើម​កញ្ឆា​នេះ​យ៉ាង​ណា​ឡើយ។

លីគ​កំពូល​អាល្លឺម៉ង់​ បាន​ចាប់​ផ្ដើម​ឡើង​វិញ​មុន​គេ​ក្នុង​ទ្វីប​អឺរ៉ុប ដោយ​ចូល​លេង​វិញ​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់