- 2020-06-11 04:26:01
- បាល់ទាត់
បច្ចុប្បន្នមានតែក្លឹប៣ប៉ុណ្ណោះ ដែលសល់ឱកាសលើកពាន៣ក្នុងរដូវកាលនេះ
- 2020-06-11 04:26:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បច្ចុប្បន្នមានតែក្លឹប៣ប៉ុណ្ណោះ ដែលសល់ឱកាសលើកពាន៣ក្នុងរដូវកាលនេះ
ចន្លោះមិនឃើញ
Bayern Munich ដែលទើបយកឈ្នះ Eintracht Frankfurt ឡើងផ្ដាច់ព្រ័ត្រ German Cup បានចូលរួមជាមួយ Juventus និង Paris Saint-Germain ជាក្លឹបសល់ឱកាសគ្រងពាន៣ក្នុងរដូវកាលនេះ។
ទាំង Barcelona និង Real Madrid សុទ្ធតែអស់ឱកាសគ្រងពាន៣ បន្ទាប់ពីពួកគេធ្លាក់ចេញពីពាន Copa del Rey ខណៈ Manchester City មិនអាចឈ្នះពាន Premier League បានឡើយ។ ឯ Liverpool វិញបានជ្រុះចេញពីពាន FA Cup និងChampions League បាត់ទៅហើយ។
Juventus, PSG និង Bayern Munich គឺជាក្រុមតែ៣គត់សល់ពេលវេលាអាចកាន់កាប់ពាន៣នៅរដូវកាល២០១៩-២០ ដោយពួកគេនីមួយៗស្ថិតនៅកំពូលតារាងក្នុងលីគដូចគ្នា និងមានឈ្មោះលេងនៅវគ្គ៨ក្រុមចុងក្រោយ Champions League។
PSG យកបានពាន Ligue 1 រួចជាស្រេច ហើយត្រូវមានភារកិច្ចលេងផ្ដាច់ព្រ័ត្រពាន Coup de France ជាមួយ Saint-Etienne។ ចំណែកឯ Juventus វិញនៅមានកិច្ចលេងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Coppa Italia៕