• 2020-06-10 02:45:50
  • បាល់ទាត់

គ្រូ​ Barcelona បញ្ជាក់​ថា Messi នឹង​អាច​ចូល​លេង​បាន​ទល់​នឹង Mallorca សប្ដាហ៍​នេះ

  • 2020-06-10 02:45:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​របស់​ក្លឹប Barcelona​ លោក Quique Setien បាន​និយាយ​ថា ខ្សែ​ប្រយុទ្ធ Lionel Messi ជា​ពេញ​លេញ​អាច​លេង​បាន​ទល់​នឹង Real Mallorca នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ។

កន្លង​ទៅ​មាន​ការ​ព្រួយបារម្ភ​​​ជា​ច្រើន​​អំពី Messi​​ ថា​អាច​លេង​បាន​ឬ​អត់​​ឲ្យ​ Barcelona នៅ​​ប្រកួត​ដំបូង​ដែល La Liga ចាប់​ផ្ដើម​វិញ បន្ទាប់​ពី​មាន​របួស​​សាច់​ដុំ​ពេល​ហ្វឹកហាត់។ និយាយ​ទាក់ទិន​នឹង​កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​​លោក Setien បាន​បញ្ជាក់​ថា៖ "ពួក​យើង​គ្មាន​អ្វី​​សង្ស័យ​នោះ​ទេ​ចំពោះ​ការ​បង្ហាញ​ខ្លួន​លេង​របស់ Messi ទល់​នឹង Mallorca”។

សម្រាប់​ខ្សែ​ប្រយុទ្ធ Luis Suarez ក៏​នឹង​អាច​ត្រលប់​មក​កាន់​ទីលាន​​ជា​លើក​ដំបូង​វិញ​ដែរ ចាប់​តាំង​​ពី​ធ្វើ​ការ​វះ​កាត់​ជង្គង់​កាល​ពី​ខែ​មករា ប៉ុន្តែ Setien មិន​ទាន់​ច្បាស់​ថា​អាច​លេង​ជា​ជ្រើសរើស​ដំបូង​ឬ​យ៉ាង​ណា។ នៅ​​សប្ដាហ៍​នេះ Barcelona​ នឹង​ត្រូវ​ធ្វើ​ដំណើរ​​ទៅ​ជួប Mallorca ដែល​ត្រូវ​លេង​ម៉ោង​៣:០០​នាទី​ទៀបភ្លឺ៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់