• 2020-06-09 03:00:54
  • បាល់ទាត់

ក្នុង​នាម​ជា​អ្នកចាត់ការ United លោក Ole ថា​នឹង​មិន​ទិញ​កីឡាករ​អន់អន់ឡើយ

  • 2020-06-09 03:00:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ole Gunnar Solskjaer បាន​ឱ្យ​ដឹង​លោក​នឹង​មិន​​ទិញ​កីឡាករ​អន់​ៗទេ (Rotten Apples) ក្នុង​នាម​ជា​អ្នកចាត់ការ​ក្រុម Man Utd និង​ទទូច​ថា​ការ​ចុះ​ហត្ថលេខា​យក​កីឡាករ​ថ្មីនាពេលខាងមុខ នឹង​បង្ហាញ​ពី​បុគ្គលិក​លក្ខណៈ​របស់​លោក។

លោក Solskjaer បាន​ចុះ​កុងត្រា​យក Harry Maguire, Daniel James និង Aaron Wan-Bissaka ក្នុង​រដូវ​ក្ដៅ​​ដំបូង​របស់​លោក ដើម្បី​សម្រួច​ក្រុម​ជា​ពិសេស​យុវជន​អង់គ្លេស។

​បន្ថែម​លើ​នេះ​ខ្សែ​បម្រើ​​សញ្ជាតិ​ព័រទុយហ្គាល់  Bruno Fernandes បាន​ទៅកាន់​ទឹកដី Old Trafford ពី Sporting Lisbon កាល​ពី​ខែ​មករា និង​បន្ទាប់​មក​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​នីហ្សេរីយ៉ា Odion Ighalo មកពីចិនក្នុង​លក្ខខណ្ឌ​ខ្ចីជើង។ វត្តមានកីឡាករទាំងពីរូបក្នុងទឹកដីអង់គ្លេស កាន់តែធ្វើឱ្យ Man Utd ទទួលបានការចាប់អាម្មណ៍ខ្លាំងក្នុងរដូវកាលនេះ ហើយ​ក្រុម​បិសាច​ក្រហម ក៏​ត្រូវ​បាន​គេ​ភ្ជាប់​គ្រោងនឹង​នាំ​យក​កីឡាករ​ក្នុង​ស្រុក និង​បរទេស​មាន​ទេពកោសល្យ​ជាច្រើន​ទៀត​នា​រដូវ​ក្ដៅ​ខាង​មុខ។ ​

បើ​ទោះ​បី​ជា​ជំងឺ​កូរ៉ូណា​ជះ​ឥទ្ធិពល​អាក្រក់​ខ្លាំង​ ដល់​ទឹកលុយទិញ​ដូរ​កីឡាករ​ក្នុង​ឆ្នាំ​នេះ លោក Solskjaer បាន​ឱ្យ​ដឹង​ថាកីឡាករ​ដែល​ Man Utd នឹង​ទិញ​នា​ពេល​អនាគត គឺទិញ​តាម​​គោលការណ៍​របស់​ក្លឹប (Club's Philosophy)។

អតីតកីឡាករ United បាន​សង្កត់ធ្ងន់ ៖«ខ្ញុំមាន​អារម្មណ៍​ថា​ខ្ញុំជា​កីឡាករ​អាជីព ហើយ​មាន​អារម្មណ៍​ថាសំណាង ដែល​លេងឱ្យ Manchester United។ ខ្ញុំ​មិន​អាច​មើល​ខ្លួន​ឯង​ឃើញ​ទេ បើ​ខ្ញុំ​មិន​ដឹង​ថាអ្វី ដែលខ្ញុំ​គួរ​​ឱ្យ​អ្វី​ទៅកាន់​មិត្តរួមក្រុម និង​អ្នកចាត់ការ​របស់​ខ្ញុំ។ នោះ​ជា​អ្វី​ដែល​ខ្ញុំ​ឥឡូវ​​ ស្វែករកកីឡាករ​បែប​នេះ ដើម្បី​ចុះកុងត្រា និង​ជាកីឡាករ​ ដែល​យើង​ត្រូវ​យក​ចេញ​ពី​ឈុតយុវជន។ អ្នក​ត្រូវ​តែ​មាន​បុគ្គលិកលក្ខណៈល្អ ព្រោះ​ផ្លែ​ប៉ោង​ក្នុង​កន្ទ្រក់​ស្អុយ​រលួយ​មួយ នោះនឹង​រលួយ​ទាំង​អស់»។

អ្នកចាត់ការសញ្ជាតិណ័រវេសវ័យ​៤៧​ឆ្នាំបាន​បន្ថែម បើ​កីឡាករ​ណា​ចង់​​លេង​នៅ​ Man Utd ជំហាន​ដំបូង​ពួកគេ​ត្រូវ​​ចេះ​ដាក់​ខ្លួន ​ប្រឹងប្រែង មិន​ត្រូវ​បោះបង់ ​ខំឱ្យអស់សមត្ថភាព១០០% និង​មិន​ត្រូវ​គិត​ថាអ្នកល្អជាងគេឡើយ៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់