• 2020-06-09 02:06:05
  • ប្រដាល់

ចូលនិវត្តន៍​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង Floyd បបួល​ McGregor វាយ​គ្នាដើម្បី​ផ្ដល់​មេរៀន​ម្ដង​ទៀត

  • 2020-06-09 02:06:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​របស់​អាមេរិក Floyd Mayweather បាន​ហៅ Conor McGregor ប្រកួត​គ្នា​ម្ដង​ទៀត បន្ទាប់​ពី​តារា​របស់​ UFC​ រូប​នេះ​​ប្រកាស​ចូល​និវត្តន៍​។

McGregor វ័យ​៣១​ឆ្នាំ​ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កីឡាករ MMA លើ​ពិភពលោក​ភ្ញាក់ផ្អើល​ខ្លាំង​កាល​ពី​ថ្ងៃ​អាទិត្យ​ ពេល​ដែល​គេ​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​​ប្រកាស​ឈប់​ប្រកួត​ត​ទៅ​ទៀត។ មូលហេតុ​ដែល McGregor សម្រេច​ចិត្ត​បែប​នេះ​ដោយ​សារ​តែ​​​ធុញ​នឹង​ការ​ប្រកួត ហើយ​ការ​ប្រជែង​គ្នា​នៅ UFC លែង​ធ្វើ​ឲ្យ​​គេ​ភ្ញាក់ផ្អើល​ទៀត​ហើយ។

កាល​ពី​ខែ​ឧសភា McGregor ធ្លាប់​ប្រាប់ Mike Tyson ថា គេ​អាច​ប្រកួត​ឈ្នះ Floyd ប្រសិន​បើ​មាន​ការ​សងសឹក​ម្ដង​ទៀត។ ចំណុច​បាន​ធ្វើ​ឲ្យ Floyd ហ៊ាន​បបួល Conor ប្រកួត​ម្ដង​ទៀត​ដោយ​សរសេរ​ថា៖ “ប្រសិន​បើ​យើង​​​មិន​ច្រឡំ​ទេ មែន​​ឯង​ប្រាប់ Mike Tyson ថា​ឯង​អាច​យក​ឈ្នះ​យើង ប្រសិន​បើ​​មាន​ការ​ប្រកួត​ទី​២? តែ​ពេល​នេះ​ឯង​ឈប់​បាត់។ យើង​គិត​ថា​ឯង​ចង់​យក​អ្នក​កីឡាករ​​ល្អ​ជាង​គេ? ល្អ​ណាស់! ប្រសិន​បើ​​ឯង​សម្រេច​ត្រឡប់​មក​វិញ​ យើង​រង​ចាំ​ដើម្បី​ផ្ដល់​មេរៀន​ម្ដង​ទៀត"។

Mayweather ធ្លាប់​បាន​យក​ឈ្នះ Conor កាល​ពី​ឆ្នាំ​២០១៧ ដោយ​បញ្ចប់​ត្រឹម​ទឹក​១០ ដែល​ជា​ការ​ឈ្នះ​លើក​ទី​៥០​ក្នុង​អាជីព​របស់​ខ្លួន៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់